បាឡាមក្រោកពីព្រលឹម ហើយមានប្រសាសន៍ទៅកាន់ពួកមេដឹកនាំ ដែលស្តេចបាឡាក់បានចាត់ឲ្យមកនោះថា៖ «សូមអស់លោកអញ្ជើញវិលទៅស្រុករបស់អស់លោកវិញចុះ អុលឡោះតាអាឡាមិនអនុញ្ញាតឲ្យខ្ញុំទៅជាមួយអស់លោកទេ»។
ជនគណនា 22:14 - អាល់គីតាប មេដឹកនាំរបស់ជនជាតិម៉ូអាប់នាំគ្នាវិលមកជួបស្តេចបាឡាក់វិញ ប្រាប់ថា៖ «បាឡាមមិនព្រមមកជាមួយពួកយើងទេ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកមន្ត្រីសាសន៍ម៉ូអាប់ក៏ក្រោកឡើង ហើយវិលត្រឡប់ទៅគាល់បាឡាកវិញ ទូលថា៖ «បាឡាមមិនព្រមមកជាមួយយើងខ្ញុំទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មេដឹកនាំរបស់ជនជាតិម៉ូអាប់នាំគ្នាវិលមកគាល់ព្រះបាទបាឡាក់វិញ ទូលថា៖ «លោកបាឡាមមិនព្រមមកជាមួយពួកយើងទេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកមេសាសន៍ម៉ូអាប់ក៏ក្រោកវិលត្រឡប់ទៅឯបាឡាកវិញ ទូលថា បាឡាមមិនព្រមមកជាមួយនឹងយើងខ្ញុំទេ។ |
បាឡាមក្រោកពីព្រលឹម ហើយមានប្រសាសន៍ទៅកាន់ពួកមេដឹកនាំ ដែលស្តេចបាឡាក់បានចាត់ឲ្យមកនោះថា៖ «សូមអស់លោកអញ្ជើញវិលទៅស្រុករបស់អស់លោកវិញចុះ អុលឡោះតាអាឡាមិនអនុញ្ញាតឲ្យខ្ញុំទៅជាមួយអស់លោកទេ»។
ស្តេចបាឡាក់បានចាត់មេដឹកនាំឲ្យទៅសាជាថ្មី មានគ្នាច្រើនជាងមុន និងមានយសសក្តិខ្ពស់ជាងមុន។
ស្តេចបាឡាក់មានប្រសាសន៍ទៅកាន់បាឡាមថា៖ «យើងបានចាត់គេឲ្យទៅអញ្ជើញអ្នក ហេតុអ្វីបានជាអ្នកមិនព្រមមកជួបយើង តើអ្នកស្មានថាយើងមិនអាចលើកកិត្តិយសអ្នកឬ?»។