សូមសំដែងអំណាចឲ្យកុលសម្ព័ន្ធ អេប្រាអ៊ីម ពុនយ៉ាមីន និងម៉ាណាសេឃើញ សូមមកសង្គ្រោះយើងខ្ញុំផង!
ជនគណនា 2:24 - អាល់គីតាប កងទ័ពដែលស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីម សរុបទាំងអស់មានចំនួន ១០៨ ១០០ នាក់។ ពួកគេចេញទៅជាកងពលធំទីបី បន្ទាប់ពីកុលសម្ព័ន្ធលេវី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងជំរំរបស់ពួកអេប្រាអិម តាមអង្គភាពរបស់គេ សរុបទាំងអស់មានចំនួន ១០៨ ១០០ នាក់។ អ្នកទាំងនេះត្រូវចេញដំណើរជាកងពលធំទីបី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងទ័ពស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីមសរុបទាំងអស់មានចំនួន ១០៨ ១០០ នាក់។ ពួកគេចេញទៅជាកងពលធំទីបី បន្ទាប់ពីកុលសម្ព័ន្ធលេវី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ពួកអ្នក ដែលបានរាប់ក្នុងទីដំឡើងត្រសាលរបស់ពួកអេប្រាអិម រួមទាំងអស់ មាន១សែន៨ពាន់១០០នាក់ តាមពួកកងរបស់គេ ពួកនេះជាអ្នកដើរទី៣។ |
សូមសំដែងអំណាចឲ្យកុលសម្ព័ន្ធ អេប្រាអ៊ីម ពុនយ៉ាមីន និងម៉ាណាសេឃើញ សូមមកសង្គ្រោះយើងខ្ញុំផង!
បន្ទាប់មកទៀត ទង់សញ្ញានៃជំរំអេប្រាអ៊ីមចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលអេប្រាអ៊ីម ដឹកនាំដោយលោកអេលីសាម៉ា ជាកូនរបស់លោកអាំមីហ៊ូដ
កងទ័ពដែលស្ថិតនៅក្រោមទង់សញ្ញារូបេន សរុបទាំងអស់មានចំនួន ១៥១ ៤៥០ នាក់។ ពួកគេចេញទៅជាកងពលធំទីពីរ បន្ទាប់ពីកងពលធំយូដា។
កងទ័ពដែលស្ថិតនៅក្រោមទង់សញ្ញាដាន់ សរុបទាំងអស់មានចំនួន ១៥៧ ៦០០ នាក់។ ពួកគេចេញទៅជាមួយទង់របស់ខ្លួន ក្រោយគេបង្អស់»។
កងទ័ពដែលស្ថិតនៅក្រោមទង់សញ្ញាយូដាសរុបទាំងអស់មានចំនួន ១៨៦ ៤០០ នាក់។ អ្នកទាំងនោះ ចេញទៅ មុនគេបង្អស់។