ជនគណនា 2:23 - អាល់គីតាប កងពលរបស់ពុនយ៉ាមីនមានចំនួន ៣៥ ៤០០ នាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអង្គភាពរបស់លោកដែលបានរាប់ហើយមានចំនួន ៣៥ ៤០០ នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងពលរបស់បេនយ៉ាមីនមានចំនួន ៣៥ ៤០០ នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកងរបស់លោក នោះមានចំនួន៣ម៉ឺន៥ពាន់៤០០នាក់ តាមដែលគេកំណត់រាប់ហើយ |
បន្ទាប់មក កុលសម្ព័ន្ធពុនយ៉ាមីន មេដឹកនាំរបស់កុលសម្ព័ន្ធពុនយ៉ាមីន គឺអប៊ីដាន ជាកូនរបស់គីដាហូនី។
កងទ័ពដែលស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីម សរុបទាំងអស់មានចំនួន ១០៨ ១០០ នាក់។ ពួកគេចេញទៅជាកងពលធំទីបី បន្ទាប់ពីកុលសម្ព័ន្ធលេវី។
អ្នកទាំងនោះជាកូនចៅរបស់កុលសម្ព័ន្ធពុនយ៉ាមីន តាមអំបូររបស់ពួកគេដែលគេជំរឿនបាន ៤៥ ៦០០ នាក់។
នៅថ្ងៃនោះ ទាហានពុនយ៉ាមីនដែលគេបានកេណ្ឌមកពីក្រុងនានា ប្រដាប់ដោយដាវមានចំនួនពីរម៉ឺនប្រាំមួយពាន់នាក់ ឥតរាប់ទាហានដ៏ជំនាញៗចំនួនប្រាំពីររយនាក់ពីក្រុងគីបៀរទេ។