ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 18:22 - អាល់គីតាប

មិន​ត្រូវ​ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល​ចូល​មក​ជិត​ជំរំ​ជួប​អុលឡោះ‌តាអាឡា​ទៀត​ឡើយ ក្រែង​លោ​ពួក​គេ​ទទួល​ទោស ហើយ​ត្រូវ​ស្លាប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចាប់​ពី​នេះ​តទៅ កូន​ចៅ​អ៊ីស្រា‌អែល​មិន​ត្រូវ​ចូល​មក​ជិត​ត្រសាល​ជំនុំ​ទៀត​ឡើយ ក្រែង​គេ​ត្រូវ​មាន​ទោស ហើយ​ត្រូវ​ស្លាប់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មិន​ត្រូវ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ចូល​មក​ជិត​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទៀត​ឡើយ ក្រែង​លោ​ពួក​គេ​ទទួល​ទោស ហើយ​ត្រូវ​ស្លាប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ អំពី​នេះ​ទៅ​មុខ មិន​ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចូល​មក​ជិត​ត្រសាល​ជំនុំ​ទៀត​ឡើយ ក្រែង​លោ​គេ​ធ្វើ​បាប​អ្វី ហើយ​ត្រូវ​ស្លាប់

សូមមើលជំពូក



ជន‌គណនា 18:22
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហារូន និង​កូន​ប្រុស​របស់​គាត់​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​ទាំង​នេះ នៅ​ពេល​ដែល​ពួក​គេ​ចូល​ទៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា ឬ​នៅ​ពេល​ចូល​ទៅ​កាន់​អាសនៈ ដើម្បី​បំពេញ​មុខ​ងារ​ក្នុង​ទី​សក្ការៈ។ ដូច្នេះ ពួក​គេ​នឹង​គ្មាន​កំហុស ហើយ​មិន​ត្រូវ​ស្លាប់​ឡើយ។ នេះ​ជា​ហ៊ូកុំ​ដែល​ហារូន និង​ពូជ‌ពង្ស​ត្រូវ​អនុវត្ត​តាម​រហូត​តទៅ។


ប្រសិន​បើ​បុរស​ម្នាក់​រួម‌រ័ក​ជា​មួយ​ប្រពន្ធ​ឪពុក​មា​របស់​ខ្លួន អ្នក​នោះ​បន្ថោក​កិត្តិយស​ឪពុក​មា​របស់​ខ្លួន។ អ្នក​ទាំង​ពីរ​ត្រូវ​ទទួល​ទោស ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ហើយ​ពួក​គេ​នឹង​ស្លាប់​ទាំង​គ្មាន​កូន។


អ៊ីមុាំ​ត្រូវ​ប្រតិ‌បត្តិ​តាម​ឱវាទ​របស់​យើង ដើម្បី​កុំ​ឲ្យ​ខ្លួន​មាន​ទោស ហើយ​ស្លាប់ ព្រោះ​តែ​រំលោភ​លើ​ឱវាទ​របស់​យើង ស្តី​អំពី​អាហារ។ យើង​ជាអុលឡោះ‌តាអាឡា​ដែល​ញែក​ពួក​គេ​ឲ្យ​បាន​បរិសុទ្ធ។


ចំណែក​ឯ​អ្នក និង​កូន​ចៅ​របស់​អ្នក​វិញ ត្រូវ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ គឺ​បម្រើ​ការងារ​នៅ​អាសនៈ និង​ការងារ​ក្នុង​ទី​សក្ការៈ​ដែល​នៅ​ខាង​ក្រោយ​វាំង​នន។ យើង​បាន​ប្រគល់​មុខ​ងារ​ជា​អ៊ីមុាំ​នេះ​ឲ្យ​អ្នក​រាល់​គ្នា តែ​អ្នក​ក្រៅ​ដែល​ចូល​មក​ជិត​យើង នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។


ចូរ​តែង​តាំង​ហារូន និង​កូន​ប្រុសៗ​របស់​គាត់ ឲ្យ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ។ រីឯ​អ្នក​ផ្សេង​ដែល​ចូល​មក​ជិត​ទី​សក្ការៈ​នេះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។


ម៉ូសា ព្រម​ទាំង​ហារូន និង​កូន​ចៅ​របស់​គាត់​បោះ​ជំរំ​នៅ​ទិស​ខាង​កើត គឺ​ខាង​មុខ​ជំរំ‌សក្ការៈ និង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ពួក​គាត់​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ងារ​ក្នុង​ទី​សក្ការៈ តាង​ឈ្មោះ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​អ្នក​ឯ​ទៀតៗ ចូល​មក​ជិត​ទី​សក្ការៈ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។