ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 16:37 - អាល់គីតាប

«ចូរ​ប្រាប់​អេឡាសារ ជា​កូន​របស់​អ៊ីមុាំ​ហារូន ឲ្យ​យក​ពាន​ចេញ​ពី​ក្នុង​ភ្លើង រួច​យក​ទៅ​គោះ​ភ្លើង​ចោល​ឲ្យ​ឆ្ងាយ ដ្បិត​ពាន​ទាំង​នោះជា​វត្ថុ​សក្ការៈ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«ចូរ​ប្រាប់​អេលាសារ ជា​កូន​របស់​សង្ឃ​អើរ៉ុន ឲ្យ​យក​ពាន​ទាំង​នោះ​ចេញ​ពី​ក្នុង​ភ្លើង រួច​យក​ភ្លើង​ទៅ​គោះ​ចោល​ឲ្យ​ឆ្ងាយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ចូរ​ប្រាប់​អេឡាសារ ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុន ឲ្យ​យក​ពាន​ចេញ​ពី​ក្នុង​ភ្លើង រួច​យក​ទៅ​គោះ​ភ្លើង​ចោល​ឲ្យ​ឆ្ងាយ ដ្បិត​ពាន​ទាំង​នោះ​ជា​វត្ថុ​សក្ការៈ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ប្រាប់​ដល់​អេលាសារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ​ឲ្យ​រើស​ពាន​ទាំង​នោះ​ពី​ក្នុង​ភ្លើង​មក ហើយ​ឲ្យ​វាច​ភ្លើង​ទៅ​ខាង​នោះ​ទៅ ដ្បិត​ពាន​ទាំង​នោះ​ជា​របស់​បរិសុទ្ធ

សូមមើលជំពូក



ជន‌គណនា 16:37
5 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​នរណា​ម្នាក់​ជូន​របស់​អ្វី​មួយ ដែល​ជា​កម្ម‌សិទ្ធិ​របស់​ខ្លួន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា គេ​ពុំ​អាច​លក់ ឬ​ក៏​លោះ​យក​ជំនូន​នោះ​ឡើយ ទោះ​បី​ជំនូន​នោះ​ជា​មនុស្ស ជា​សត្វ ជា​ដី​ធ្លី​ក៏​ដោយ។ អ្វីៗ​ដែល​គេ​ជូន​ដល់អុលឡោះ‌តាអាឡា នឹង​បាន​ទៅ​ជា​សក្ការៈ​ជូន​ទ្រង់​រហូត។


ពួក​គេ​ក៏​យក​ពាន​ម្នាក់​មួយៗ​មក​ដាក់​ភ្លើង និង​គ្រឿង​ក្រអូប ហើយ​នាំ​គ្នា​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ជា​មួយ​ម៉ូសា និង​ហារូន។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖


ចូរ​យក​ពាន​របស់​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​បាត់​បង់​ជីវិត​នោះ ទៅ​ដំ​ជា​បន្ទះ​លោហ‌ធាតុ ស្រោប​អាសនៈ​ទុក​ជា​ការ​ព្រមាន​ដល់​កូន​ចៅ​អ៊ីស្រ‌អែល។ ពាន​ទាំង​នោះ​ជា​វត្ថុ​សក្ការៈ ព្រោះ​គេ​បាន​យក​មក​ជូនអុលឡោះ‌តាអាឡា»។


ហើយ​ស្អែក​ពួក​គេ​ដាក់​ភ្លើង និង​គ្រឿង​ក្រអូប​ទៅ​ក្នុង​ពាន​ទាំង​នោះ រួច​នាំ​គ្នា​ចូល​ទៅ​ជិតអុលឡោះ‌តាអាឡា។ អុលឡោះ‌តាអាឡា​ជ្រើស​រើស​អ្នក​ណា អ្នក​នោះ​នឹង​បាន​បរិសុទ្ធ។ កូន​ចៅ​លោក​លេវី​អើយ អ្នក​រាល់​គ្នា​ធ្វើ​ជ្រុល​ពេក​ហើយ!»។