យើងនឹងឲ្យប្រជាជាតិមួយដ៏ធំ កើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្តល់ពរដល់អ្នកដទៃចុះ!។
ជនគណនា 11:21 - អាល់គីតាប ម៉ូសាជម្រាបថា៖ «កងទ័ពដែលនៅជាមួយខ្ញុំ មានគ្នាទាំងអស់ប្រាំមួយសែននាក់ តើអុលឡោះប្រទានសាច់ឲ្យពួកគេបរិភោគដល់ទៅមួយខែ ដូចម្តេចបាន! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ លោកម៉ូសេទូលថា៖ «មនុស្សដែលទូលបង្គំនៅជាមួយ មានពួកថ្មើរជើងចំនួនប្រាំមួយសែននាក់ ហើយព្រះអង្គមានព្រះបន្ទូលថា "យើងនឹងឲ្យសាច់ដល់គេ ដែលគេអាចបរិភោគពេញមួយខែ!" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេទូលថា៖ «កងទ័ពដែលនៅជាមួយទូលបង្គំ មានគ្នាទាំងអស់ប្រាំមួយសែននាក់ តើព្រះអង្គប្រទានសាច់ឲ្យពួកគេបរិភោគ ដល់ទៅមួយខែ ដូចម្ដេចបាន! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចម៉ូសេទូលសួរថា បណ្តាមនុស្សដែលទូលបង្គំនៅជាមួយនេះ មានពួកថ្មើរជើងចំនួន៦សែននាក់ ដូច្នេះ ទ្រង់មានបន្ទូលថា នឹងឲ្យសាច់ដល់គេគ្រប់គ្នា ឲ្យបានបរិភោគពេញ១ខែឬ |
យើងនឹងឲ្យប្រជាជាតិមួយដ៏ធំ កើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្តល់ពរដល់អ្នកដទៃចុះ!។
ជនជាតិអ៊ីស្រអែលធ្វើដំណើរ ពីក្រុងរ៉ាមសែសទៅក្រុងសិកូត។ ពួកគេមានចំនួនប្រមាណប្រាំមួយសែននាក់ ដោយមិនរាប់ក្មេងៗទេ។
ប្រាក់នេះបានទទួលពីប្រជាជនចំនួន៦០៣ ៥៥០ នាក់ ដែលគេបានជំរឿន គឺអស់អ្នកមានអាយុចាប់ពីម្ភៃឆ្នាំឡើងលើ។ ម្នាក់ៗឲ្យសាច់ប្រាក់ជាងប្រាំក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។
តើខ្ញុំទៅរកសាច់ឯណាមក ឲ្យប្រជាជនទាំងនេះបរិភោគបាន? ពួកគេនាំគ្នាយំសោកដាក់ខ្ញុំទទូចថា “សូមរកសាច់មកឲ្យពួកយើងបរិភោគ!”។
អ្នករាល់គ្នានឹងបរិភោគពេញមួយខែ គឺរហូតទាល់តែឆ្អែតឆ្អន់ ហើយជិនណាយទៀតផង ដ្បិតអ្នករាល់គ្នាបោះបង់ចោលអុលឡោះតាអាឡាដែលនៅក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាយំសោកដាក់ទ្រង់ទាំងពោលថា ហេតុអ្វីបានជាពួកយើងនាំគ្នាចេញពីស្រុកអេស៊ីបដូច្នេះ?”»។
ទោះបីសម្លាប់ហ្វូងចៀម និងហ្វូងគោ ឲ្យពួកគេបរិភោគក៏មិនគ្រប់គ្រាន់ ហើយទោះបីទៅបង់ត្រីឲ្យអស់ពីសមុទ្រយកមកឲ្យពួកគេបរិភោគ ក៏នៅតែមិនគ្រប់គ្រាន់ដែរ»។
ចំនួនកូនចៅអ៊ីស្រអែលរាប់តាមកុលសម្ព័ន្ធ និងតាមកងពលរបស់គេ សរុបទាំងអស់មាន ៦០៣ ៥៥០ នាក់។