ជនគណនា 10:31 - អាល់គីតាប ម៉ូសាមានប្រសាសន៍ថា៖ «សូមកុំបោះបង់ចោលពួកយើងឡើយ ដ្បិតបងស្គាល់កន្លែងដែលយើងអាចបោះជំរំក្នុងវាលរហោស្ថាន ហើយបងនឹងនាំផ្លូវពួកយើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេមានប្រសាសន៍ថា៖ «សូមកុំទៅចោលពួកយើងឡើយ ដ្បិតបងស្គាល់កន្លែងដែលយើងត្រូវបោះជំរំនៅក្នុងទីរហោស្ថាននេះ ហើយបងនឹងបានដូចជាភ្នែកដល់ពួកយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេមានប្រសាសន៍ថា៖ «សូមកុំបោះបង់ចោលពួកយើងឡើយ ដ្បិតបងស្គាល់កន្លែងដែលយើងអាចបោះជំរំក្នុងវាលរហោស្ថាន ហើយបងនឹងនាំផ្លូវពួកយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែម៉ូសេអង្វរថា សូមកុំឲ្យលោកឪពុកចោលយើងខ្ញុំឡើយ ដ្បិតលោកជាអ្នកស្គាល់អស់ទាំងទីកន្លែង ដែលយើងខ្ញុំត្រូវដំឡើងត្រសាល នៅក្នុងទីរហោស្ថាននេះ ដូច្នេះ លោកនឹងបានដូចជាភ្នែកដល់យើងខ្ញុំ |
អុលឡោះតាអាឡាមានបន្ទូលថា «យើងនឹងប្រៀនប្រដៅណែនាំអ្នក ឲ្យស្គាល់ផ្លូវដែលអ្នកត្រូវដើរ យើងនឹងជួយឲ្យយោបល់អ្នក ព្រមទាំងមើលថែទាំអ្នកផង។
ប្រសិនបើបងទៅជាមួយពួកយើង នោះពួកយើងនឹងឲ្យបងបានសប្បាយរួមជាមួយពួកយើង នៅពេលអុលឡោះតាអាឡាប្រទានពរមកពួកយើង»។
ត្រូវជួយរំលែកទុក្ខធុរៈគ្នាទៅវិញទៅមក ធ្វើយ៉ាងនេះ ទើបបងប្អូនបំពេញតាមហ៊ូកុំរបស់អាល់ម៉ាហ្សៀសទាំងស្រុង។