ចោទិយកថា 5:19 - អាល់គីតាប កុំលួចប្លន់គេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំលួចប្លន់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំលួចប្លន់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យលួចប្លន់ឲ្យសោះ។ |
ផ្ទុយទៅវិញ មានតែការដាក់បណ្ដាសាគ្នា ការបោកប្រាស់គ្នា សម្លាប់គ្នា អំពើចោរកម្ម និងការផិតក្បត់ ពួកគេប្រព្រឹត្តអំពើឃោរឃៅ និងឃាតកម្ម ជាបន្តបន្ទាប់គ្នា។
អ្នករាល់គ្នាមិនត្រូវលួចទ្រព្យរបស់អ្នកដទៃ ហើយក៏មិនត្រូវបោកប្រាស់ និងបញ្ឆោតយកទ្រព្យជនរួមជាតិរបស់អ្នករាល់គ្នាដែរ។
ព្រោះមានសេចក្ដីចែងទុកមកថា «កុំប្រព្រឹត្ដអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួចទ្រព្យសម្បត្តិគេ កុំមានចិត្ដលោភលន់»។
អ្នកណាធ្លាប់លួច កុំលួចទៀត ផ្ទុយទៅវិញ ត្រូវខំប្រឹងធ្វើការដោយចិត្ដទៀងត្រង់ ដើម្បីយកផលទៅជួយអ្នកដែលខ្វះខាត។