ម៉ូសា និងយ៉ូស្វេ ជាកូនរបស់លោកនូន នាំយកបន្ទូលទាំងប៉ុន្មានដែលមាននៅក្នុងបទចំរៀងនេះ មកប្រកាសឲ្យប្រជាជនបានឮ។
ចោទិយកថា 32:45 - អាល់គីតាប ពេលម៉ូសាប្រកាសបន្ទូលទាំងនេះដល់ជនជាតិអ៊ីស្រអែលទាំងអស់ ចប់សព្វគ្រប់ហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកម៉ូសេបានសូត្រព្រះបន្ទូលទាំងនេះ ដល់សាសន៍អ៊ីស្រាអែលទាំងអស់ចប់ហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកម៉ូសេប្រកាសព្រះបន្ទូលទាំងនេះដល់ជនជាតិអ៊ីស្រាអែលទាំងអស់ ចប់សព្វគ្រប់ហើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលម៉ូសេបានប្រាប់ពាក្យទាំងនេះ ដល់សាសន៍អ៊ីស្រាអែលទាំងអស់ស្រេចហើយ |
ម៉ូសា និងយ៉ូស្វេ ជាកូនរបស់លោកនូន នាំយកបន្ទូលទាំងប៉ុន្មានដែលមាននៅក្នុងបទចំរៀងនេះ មកប្រកាសឲ្យប្រជាជនបានឮ។
គាត់មានប្រសាសន៍ទៅគេទៀតថា៖ «ចូរយកចិត្តទុកដាក់នឹងពាក្យទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នានៅថ្ងៃនេះ ហើយប្រៀនប្រដៅកូនចៅរបស់អ្នករាល់គ្នាឲ្យកាន់ និងប្រតិបត្តិតាមពាក្យទាំងអស់ដែលមានចែងក្នុងហ៊ូកុំនេះ។