សូមប្រោសប្រទានឲ្យខ្ញុំឆ្លងទៅមើលស្រុកដ៏ល្អ នៅត្រើយខាងលិចទន្លេយ័រដាន់ ព្រមទាំងភ្នំដ៏ស្អាតៗ និងព្រៃលីបង់ផង។
ទូលបង្គំសូមអង្វរព្រះអង្គ សូមឲ្យទូលបង្គំឆ្លងទៅបានឃើញស្រុកដ៏ល្អ នៅខាងនាយទន្លេយ័រដាន់ ដែលជាស្រុកភ្នំយ៉ាងល្អ និងភ្នំល្បាណូនផង"។
សូមប្រោសប្រទានឲ្យទូលបង្គំឆ្លងទៅមើលស្រុកដ៏ល្អ នៅត្រើយខាងលិចទន្លេយ័រដាន់ ព្រមទាំងភ្នំដ៏ស្អាតៗ និងព្រៃលីបង់ផង”។
ទូលបង្គំសូមអង្វរដល់ទ្រង់ សូមឲ្យទូលបង្គំឆ្លងទៅ ឲ្យបានឃើញស្រុកល្អ នៅខាងនាយទន្លេយ័រដាន់ផង គឺជាស្រុកភ្នំល្អនោះ ព្រមទាំងភ្នំល្បាណូនដែរ
ដូច្នេះ យើងចុះមកដើម្បីរំដោះពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ យើងនឹងនាំពួកគេចេញពីស្រុកនោះ ទៅនៅស្រុកមួយមានជីជាតិល្អធំទូលាយ ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ គឺស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
នៅថ្ងៃនោះ យើងបានលើកដៃសច្ចាចំពោះពួកគេថា យើងនឹងនាំពួកគេចាកចេញពីស្រុកអេស៊ីប ឆ្ពោះទៅកាន់ស្រុកមួយ ដែលយើងជ្រើសរើសសម្រាប់ពួកគេ គឺជាស្រុកដ៏សម្បូណ៌សប្បាយ និងស្រុកដែលល្អស្អាតជាងគេទាំងអស់។
ពួកគេពោលទៀតថា៖ «ប្រសិនបើអ្នកយល់អធ្យាស្រ័យយើងខ្ញុំ សូមមេត្តាប្រគល់ស្រុកនេះឲ្យយើងខ្ញុំមក គឺមិនបាច់ឲ្យយើងខ្ញុំឆ្លងទន្លេយ័រដាន់ឡើយ»។
ក៏ប៉ុន្តែ ព្រោះតែអ្នករាល់គ្នា អុលឡោះតាអាឡាជាម្ចាស់ខឹងនឹងខ្ញុំ ទ្រង់ពុំអនុញ្ញាតតាមពាក្យទូរអាសូមរបស់ខ្ញុំទេ។ អុលឡោះតាអាឡាមានបន្ទូលថា “ប៉ុណ្ណឹងបានហើយ មិនបាច់និយាយជាមួយយើងពីរឿងនេះទៀតទេ។