អុលឡោះតាអាឡាដាក់ទោសឯង ដើម្បីសងសឹកជំនួសរាជវង្សរបស់ស្តេចសូល ដែលឯងបានដណ្តើមរាជ្យ។ ហេតុនេះហើយបានជាអុលឡោះតាអាឡាដករាជ្យពីឯង ប្រគល់ទៅឲ្យសម្តេចអាប់សាឡុមជាកូនវិញ។ ឥឡូវនេះ ឯងត្រូវរងទុក្ខវេទនា ដ្បិតឯងជាឃាតក»។
ចោទិយកថា 21:7 - អាល់គីតាប ទាំងប្រកាសថា “យើងខ្ញុំពុំបានធ្វើឃាតជនរងគ្រោះនេះទេ ហើយយើងខ្ញុំក៏ពុំបានឃើញនរណាធ្វើឃាតគេដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយពួកលោកត្រូវធ្វើបន្ទាល់ថា "ដៃរបស់យើងខ្ញុំមិនបានកម្ចាយឈាមនេះទេ ហើយភ្នែករបស់យើងខ្ញុំក៏មិនបានឃើញដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទាំងប្រកាសថា “យើងខ្ញុំពុំបានធ្វើឃាតជនរងគ្រោះនេះទេ ហើយយើងខ្ញុំក៏ពុំបានឃើញនរណាធ្វើឃាតគេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយត្រូវថា ដៃយើងខ្ញុំរាល់គ្នាមិនបានកំចាយឈាមនេះទេ ហើយភ្នែកយើងខ្ញុំក៏មិនបានឃើញដែរ |
អុលឡោះតាអាឡាដាក់ទោសឯង ដើម្បីសងសឹកជំនួសរាជវង្សរបស់ស្តេចសូល ដែលឯងបានដណ្តើមរាជ្យ។ ហេតុនេះហើយបានជាអុលឡោះតាអាឡាដករាជ្យពីឯង ប្រគល់ទៅឲ្យសម្តេចអាប់សាឡុមជាកូនវិញ។ ឥឡូវនេះ ឯងត្រូវរងទុក្ខវេទនា ដ្បិតឯងជាឃាតក»។
មិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នាទៅ រស់នៅក្លាយជាសៅហ្មងឡើយ ដ្បិតការបង្ហូរឈាមបណ្តាលឲ្យស្រុកទៅជាសៅហ្មង។ កុំយកអ្វីផ្សេងទៀតមកជម្រះស្រុកឲ្យរួចពីភាពសៅហ្មង ព្រោះតែការបង្ហូរឈាមក្រៅពីឈាមរបស់ឃាតក។
អះលីជំអះរបស់ក្រុងដែលនៅជិតសាកសព ត្រូវនាំគ្នាលាងដៃពីលើគោញី ដែលគេវាយបំបាក់កនៅក្នុងជ្រោះ
អុលឡោះតាអាឡាជាម្ចាស់អើយ សូមលើកលែងទោសអ៊ីស្រអែល ដែលជាប្រជារាស្ត្ររបស់ទ្រង់ ឲ្យរួចពីបាបផង។ សូមកុំឲ្យអ៊ីស្រអែល ជាប្រជារាស្ត្រដែលទ្រង់បានរំដោះ ត្រូវទទួលទោស ព្រោះឃាតកម្មទៅលើជនស្លូតត្រង់នេះឡើយ”។ ធ្វើដូច្នេះ ពួកគេនឹងគ្មានទោស ព្រោះតែឃាតកម្មនេះទេ។