ដោយយ៉ាកកូបស្រឡាញ់រ៉ាជែល គាត់ឆ្លើយថា៖ «ក្មួយសុខចិត្តនៅបម្រើអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបានរ៉ាជែល ជាកូនពៅរបស់អ៊ំមកធ្វើជាប្រពន្ធ»។
ចោទិយកថា 21:15 - អាល់គីតាប «ប្រសិនបើបុរសម្នាក់មានភរិយាពីរ គាត់ស្រឡាញ់ភរិយាមួយខ្លាំងជាងភរិយាមួយទៀត ហើយនាងទាំងពីរមានកូនប្រុសដូចគ្នា តែកូនច្បង ជាកូនរបស់នាងដែលគាត់មិនសូវស្រឡាញ់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ប្រសិនបើបុរសម្នាក់មានប្រពន្ធពីរ តែគាត់ស្រឡាញ់មួយ ហើយមិនស្រឡាញ់មួយ ឯនាងទាំងពីរ ទាំងនាងដែលគាត់ស្រឡាញ់ ទាំងនាងដែលគាត់មិនស្រឡាញ់បានបង្កើតកូនឲ្យគាត់ដូចគ្នា តែកូនច្បង ជាកូនរបស់នាងដែលគាត់មិនស្រឡាញ់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ប្រសិនបើបុរសម្នាក់មានភរិយាពីរ គាត់ស្រឡាញ់ភរិយាមួយខ្លាំងជាងភរិយាមួយទៀត ហើយនាងទាំងពីរមានកូនប្រុសដូចគ្នា តែកូនច្បងជាកូនរបស់នាងដែលគាត់មិនសូវស្រឡាញ់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាមានអ្នកណាមានប្រពន្ធ២ មួយជាទីស្រឡាញ់ ហើយមួយស្អប់វិញ តែទាំង២បានបង្កើតកូនដោយសារអ្នកនោះ ហើយកូនច្បងបង្អស់ជាកូនរបស់នាងដែលស្អប់ |
ដោយយ៉ាកកូបស្រឡាញ់រ៉ាជែល គាត់ឆ្លើយថា៖ «ក្មួយសុខចិត្តនៅបម្រើអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបានរ៉ាជែល ជាកូនពៅរបស់អ៊ំមកធ្វើជាប្រពន្ធ»។
យ៉ាកកូបនៅបម្រើឡាបាន់ អស់រយៈពេលប្រាំពីរឆ្នាំ ដើម្បីបានរ៉ាជែល ប៉ុន្តែ ដោយគាត់ស្រឡាញ់រ៉ាជែលជាខ្លាំង រយៈពេលប្រាំពីរឆ្នាំនោះ ហាក់ដូចជាប៉ុន្មានថ្ងៃប៉ុណ្ណោះ។
គាត់មានផ្ទៃពោះម្តងទៀត ហើយសំរាលបានកូនប្រុសមួយ គាត់ពោលថា៖ «អុលឡោះតាអាឡាដឹងថា ប្ដីខ្ញុំមិនស្រឡាញ់ខ្ញុំទេ បានជាទ្រង់ប្រទានកូនប្រុសមួយទៀតនេះមកឲ្យខ្ញុំ»។ គាត់ដាក់ឈ្មោះកូនថា“ស៊ីម្មាន”។
ស្តេចរេហូបោមលើកសម្តេចអប៊ីយ៉ា ជាកូនរបស់នាងម៉ាកា ឲ្យមានឋានៈខ្ពស់ជាងគេនៅក្នុងរាជវង្ស គឺធ្វើជាប្រមុខលើកូនឯទៀតៗ ដ្បិតស្តេចពេញចិត្តឲ្យសម្តេចអប៊ីយ៉ាឡើងគ្រងរាជ្យ។
នៅពេលចែកកេរមត៌កឲ្យកូន គាត់មិនអាចយកចំណែកមត៌កដែលត្រូវបានទៅកូនច្បង ឲ្យកូនប្រុសរបស់ភរិយា ដែលគាត់ស្រឡាញ់ជាងនោះឡើយ ចំណែកនេះត្រូវតែបានទៅលើកូនរបស់ភរិយាដែលគាត់មិនសូវស្រឡាញ់ ព្រោះគេជាកូនច្បង។
បុរសនោះមានប្រពន្ធពីរ ម្នាក់ឈ្មោះហាណា និងម្នាក់ទៀតឈ្មោះពេនីណា។ នាងពេនីណាមានកូនច្រើន រីឯនាងហាណាវិញ នាងគ្មានកូនទេ។