ចាប់ពីក្រុងអារ៉ូអ៊ើរ ដែលនៅតាមមាត់ស្ទឹងអើណូន និងក្រុងឯទៀតៗនៅក្នុងជ្រលងភ្នំរហូតដល់ស្រុកកាឡាដ គ្មានក្រុងណាមួយអាចតទល់នឹងពួកយើងបានឡើយ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់នៃយើងប្រគល់ក្រុងទាំងនោះមកឲ្យពួកយើង។
ចោទិយកថា 2:35 - អាល់គីតាប ពួកយើងរឹបអូសតែហ្វូងសត្វ និងទ្រព្យសម្បត្តិពីក្រុងនានាដែលពួកយើងដណ្តើមយកបានប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានយកតែហ្វូងសត្វទុកសម្រាប់ខ្លួនយើង ជាមួយនឹងរបឹបពីអស់ទាំងក្រុងដែលយើងចាប់យកបានប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកយើងរឹបអូសតែហ្វូងសត្វ និងទ្រព្យសម្បត្តិពីក្រុងនានាដែលពួកយើងដណ្ដើមយកបានប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងបានយកតែហ្វូងសត្វ ទុកសំរាប់ខ្លួនយើង ជាមួយនឹងរបឹបពីអស់ទាំងក្រុងដែលយើងចាប់យកនោះ |
ចាប់ពីក្រុងអារ៉ូអ៊ើរ ដែលនៅតាមមាត់ស្ទឹងអើណូន និងក្រុងឯទៀតៗនៅក្នុងជ្រលងភ្នំរហូតដល់ស្រុកកាឡាដ គ្មានក្រុងណាមួយអាចតទល់នឹងពួកយើងបានឡើយ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់នៃយើងប្រគល់ក្រុងទាំងនោះមកឲ្យពួកយើង។
ចំណែកឯស្រីៗ ក្មេងៗ ហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងប៉ុន្មាននៅក្នុងទីក្រុង អ្នកអាចរឹបអូសជាជ័យភ័ណ្ឌ អ្នកអាចបរិភោគសាច់របស់សត្វរឹបអូសយកពីខ្មាំងសត្រូវ ដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នក។
ប៉ុន្តែ ពួកយើងបានរឹបអូសយកហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងអស់ដែលមាននៅក្នុងក្រុង»។
ត្រូវប្រព្រឹត្តចំពោះក្រុងអៃ និងស្តេចរបស់គេដូចអ្នកបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងស្តេចរបស់គេដែរ។ ក៏ប៉ុន្តែ លើកនេះអ្នកអាចយករបស់ទ្រព្យ និងហ្វូងសត្វរបស់គេ ទុកជាជយភ័ណ្ឌបាន។ ចូររៀបចំទ័ព វាយឆ្មក់ទីក្រុងពីខាងក្រោយ»។
ជនជាតិអ៊ីស្រអែលបានប្រមូលយកហ្វូងសត្វ និងអ្វីៗដែលមាននៅក្នុងក្រុងនោះ ទុកជាជយភ័ណ្ឌ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកយ៉ូស្វេ។