ចោទិយកថា 1:45 - អាល់គីតាប ពេលត្រឡប់មកវិញ អ្នករាល់គ្នាយំសោកនៅចំពោះអុលឡោះតាអាឡា ប៉ុន្តែ ទ្រង់ពុំបានស្តាប់អ្នករាល់គ្នាទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលត្រឡប់មកវិញ អ្នករាល់គ្នាយំនៅចំពោះព្រះយេហូវ៉ា តែព្រះយេហូវ៉ាមិនបានស្តាប់សំឡេងអ្នករាល់គ្នាទេ ក៏មិនបានផ្ទៀងព្រះកាណ៌ចំពោះអ្នករាល់គ្នាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលត្រឡប់មកវិញ អ្នករាល់គ្នាយំសោកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ប៉ុន្តែ ព្រះអង្គពុំបានផ្ទៀងព្រះកាណ៌ស្ដាប់អ្នករាល់គ្នាទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឯងរាល់គ្នាបានត្រឡប់មកយំ នៅចំពោះព្រះយេហូវ៉ាវិញ តែព្រះយេហូវ៉ាទ្រង់មិនបានស្តាប់សំឡេងឯងទេ ក៏មិនបានផ្ទៀងព្រះកាណ៌ទ្រង់មកផង |
ពេលឃើញអុលឡោះប្រហារជីវិត អ្នកខ្លះក្នុងចំណោមពួកគេ ពួកគេក៏នាំគ្នាស្វែងរកទ្រង់ ហើយប្រែចិត្តគំនិតមករកទ្រង់វិញ។
ដោយអ្នករាល់គ្នាបោះបង់ចោលពាក្យទូន្មានរបស់យើង ហើយមិនព្រមទទួលយោបល់ពីយើងទេនោះ
ពេលនោះ អ្នករាល់គ្នាមុខជាស្រែកអង្វរឲ្យយើងជួយ តែយើងមិនឆ្លើយតបទេ អ្នករាល់គ្នានឹងស្វែងរកយើង តែរកមិនឃើញឡើយ។
បន្ទាប់មក អ៊ីសាបកស្រាយសេចក្ដីដែលមានចែងទុក អំពីគាត់នៅក្នុងគីតាបទាំងមូល ចាប់ពីគីតាបណាពីម៉ូសារហូតដល់គីតាបណាពីទាំងអស់។
យើងដឹងស្រាប់ហើយថាអុលឡោះមិនស្ដាប់ពាក្យរបស់មនុស្សបាបទេ ទ្រង់ស្ដាប់តែពាក្យរបស់អ្នកគោរពប្រណិប័តន៍ទ្រង់ និងប្រព្រឹត្ដតាមចិត្តទ្រង់ប៉ុណ្ណោះ។
បងប្អូនជ្រាបស្រាប់ហើយថា ក្រោយមកនៅពេលគាត់ចង់ទទួលពរទុកជាមត៌ក ឪពុកបានផាត់គាត់ចោល ទោះបីគាត់ខំទទូចអង្វរសុំទាំងទឹកភ្នែកក៏ដោយ ក៏គាត់ពុំអាចធ្វើឲ្យឪពុកដូរគំនិតបានដែរ។