ហើយទទូចអង្វរអ៊ីសាថា៖ «កូនស្រីរបស់ខ្ញុំឈឺធ្ងន់ ជិតស្លាប់ សូមលោកអាណិតមេត្ដាអញ្ជើញទៅដាក់ដៃលើនាង ដើម្បីសង្គ្រោះនាងឲ្យមានជីវិត»។
កិច្ចការ 9:12 - អាល់គីតាប ហើយនិមិត្ដឃើញបុរសម្នាក់ ឈ្មោះអាណាណាសចូលមកដាក់ដៃលើគាត់ ដើម្បីឲ្យគាត់ឃើញឡើងវិញ»។ ព្រះគម្ពីរខ្មែរសាកល ហើយឃើញបុរសម្នាក់ឈ្មោះអាណានាសនៅក្នុងនិមិត្តចូលមកដាក់ដៃលើគាត់ ដើម្បីឲ្យគាត់មើលឃើញវិញ”។ Khmer Christian Bible ហើយគាត់ក៏ឃើញបុរសម្នាក់ដែរ ឈ្មោះអាណានាសនៅក្នុងសុបិននិមិត្ដបានចូលមកដាក់ដៃលើគាត់ ដើម្បីឲ្យគាត់មើលឃើញវិញ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយនៅក្នុងនិមិត្ត គាត់បានឃើញបុរសម្នាក់ឈ្មោះអាណានាស ចូលមកដាក់ដៃលើគាត់ ឲ្យបានភ្លឺភ្នែកឡើងវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយនិមិត្តឃើញបុរសម្នាក់ឈ្មោះ អាណាណាស ចូលមកដាក់ដៃ*លើគាត់ ដើម្បីឲ្យគាត់មើលឃើញឡើងវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយក្នុងការជាក់ស្តែង គាត់បានឃើញថា មានមនុស្សម្នាក់ឈ្មោះអាន៉្នានាស ចូលមកដាក់ដៃលើគាត់ ឲ្យបានភ្លឺភ្នែកឡើង |
ហើយទទូចអង្វរអ៊ីសាថា៖ «កូនស្រីរបស់ខ្ញុំឈឺធ្ងន់ ជិតស្លាប់ សូមលោកអាណិតមេត្ដាអញ្ជើញទៅដាក់ដៃលើនាង ដើម្បីសង្គ្រោះនាងឲ្យមានជីវិត»។
គេនាំអ្នកទាំងនោះមកជួបក្រុមសាវ័ក ក្រុមសាវ័កក៏នាំគ្នាទូរអា ហើយដាក់ដៃពីលើអ្នកទាំងនោះ។
នៅក្រុងដាម៉ាស មានសិស្សមួយនាក់ឈ្មោះអាណាណាស។ គាត់និមិត្ដឃើញអ៊ីសាជាអម្ចាស់និយាយហៅគាត់ថា៖ «អាណាណាស!»។ គាត់ឆ្លើយតបថា៖ «បាទអ៊ីសាជាអម្ចាស់!»។