យើងនឹងប្រោះទឹកដ៏វិសុទ្ធលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានបរិសុទ្ធ។ យើងនឹងជម្រះអ្នករាល់គ្នាឲ្យបានស្អាតបរិសុទ្ធ ផុតពីអំពើសៅហ្មងទាំងឡាយ លែងឲ្យអ្នករាល់គ្នាពេញចិត្តនឹងព្រះក្លែងក្លាយទាំងប៉ុន្មាន។
កិច្ចការ 8:36 - អាល់គីតាប អ្នកទាំងពីរចេះតែបន្ដដំណើរទៅមុខ។ លុះដល់កន្លែងមួយមានទឹក លោកមន្ដ្រីមានប្រសាសន៍ថា៖ «ទីនេះមានទឹកតើមានអ្វីឃាត់ខ្ញុំ មិនឲ្យទទួលពិធីជ្រមុជទឹក!»។ ព្រះគម្ពីរខ្មែរសាកល ខណៈដែលកំពុងធ្វើដំណើរតាមផ្លូវ ពួកគេមកដល់កន្លែងមានទឹក។ មហាតលិកនោះក៏ពោលថា៖ “មើល៍ហ្ន៎! ទឹក! តើមានអ្វីរារាំងខ្ញុំមិនឲ្យទទួលពិធីជ្រមុជទឹកបាន?”។ Khmer Christian Bible ពេលអ្នកទាំងពីរកំពុងធ្វើដំណើរតាមផ្លូវ ពួកគេក៏មកដល់កន្លែងមួយមានទឹក។ មនុស្សកម្រៀវនោះក៏ប្រាប់ថា៖ «មើល៍ នៅទីនេះមានទឹក! តើមានអ្វីរារាំងខ្ញុំមិនឲ្យទទួលពិធីជ្រមុជទឹកបាន?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលកំពុងធ្វើដំណើរតាមផ្លូវ គេក៏មកដល់កន្លែងមានទឹក ហើយអ្នកកម្រៀវនោះមានប្រសាសន៍ថា៖ «មើល៍! ទីនេះមានទឹក តើមានអ្វីរាំងរាខ្ញុំមិនឲ្យទទួលពិធីជ្រមុជទឹកឬទេ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទាំងពីរចេះតែបន្តដំណើរទៅមុខ។ លុះដល់កន្លែងមួយមានទឹក លោកមន្ត្រីមានប្រសាសន៍ថា៖ «ទីនេះមានទឹក តើមានអ្វីឃាត់ខ្ញុំ មិនឲ្យទទួលពិធីជ្រមុជទឹក!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលកំពុងតែទៅតាមផ្លូវ នោះឃើញមានទីទឹក ហើយអ្នកកំរៀវនិយាយថា មើល នុ៎ះន៏ទឹក តើមានអ្វីឃាត់មិនឲ្យខ្ញុំទទួលបុណ្យជ្រមុជទឹកបាន |
យើងនឹងប្រោះទឹកដ៏វិសុទ្ធលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានបរិសុទ្ធ។ យើងនឹងជម្រះអ្នករាល់គ្នាឲ្យបានស្អាតបរិសុទ្ធ ផុតពីអំពើសៅហ្មងទាំងឡាយ លែងឲ្យអ្នករាល់គ្នាពេញចិត្តនឹងព្រះក្លែងក្លាយទាំងប៉ុន្មាន។
ខ្ញុំធ្វើពិធីជ្រមុជអ្នករាល់គ្នាក្នុងទឹក ដើម្បីឲ្យអ្នករាល់គ្នាបានកែប្រែចិត្ដគំនិត ប៉ុន្ដែ អ្នកដែលមកក្រោយខ្ញុំ គាត់មានកម្លាំងខ្លាំងជាងខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់សូម្បីតែដោះស្បែកជើងជូនគាត់ ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់គាត់ផង។ គាត់នឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នា ក្នុងរសអុលឡោះដ៏វិសុទ្ធ និងដោយភ្លើងវិញ។
គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយគាត់ក៏ធ្វើពិធីជ្រមុជទឹកឲ្យគេក្នុងទន្លេយ័រដាន់។
រីឯយ៉ះយ៉ាវិញ គាត់ក៏ជ្រមុជទឹកឲ្យគេ នៅអេណូន ក្បែរភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន។ មនុស្សម្នានាំគ្នាមករកយ៉ះយ៉ា ហើយគាត់ជ្រមុជទឹកឲ្យ។
អ៊ីសាឆ្លើយថា៖ «ខ្ញុំប្រាប់អ្នកឲ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតពីទឹក និងពីរសអុលឡោះទេ គេពុំអាចចូលក្នុងនគរអុលឡោះបានឡើយ។
ពេលនោះពេត្រុសមានប្រសាសន៍ថា៖ «គ្មាននរណាអាចឃាត់យើង មិនឲ្យធ្វើពិធីជ្រមុជទឹកជូនអស់អ្នកដែលបានទទួលរសអុលឡោះដ៏វិសុទ្ធ ដូចជាយើងបានទទួលដែរនោះទេ!»។
លោកភីលីពមាននិយាយទៅលោកមន្ដ្រីថា៖ «បើលោកជឿយ៉ាងស្មោះអស់ពីចិត្ដនោះ លោកអាចទទួលពិធីជ្រមុជទឹកបាន»។ លោកមន្ដ្រីឆ្លើយវិញថា៖ «ខ្ញុំជឿហើយថាអ៊ីសាអាល់ម៉ាហ្សៀសជាបុត្រារបស់អុលឡោះ»។
អ៊ីសាអាល់ម៉ាហ្សៀសនេះហើយ ដែលបានមកក្នុងលោកនេះ ដោយទឹក និងឈាម មិនត្រឹមតែដោយទឹកប៉ុណ្ណោះទេ គឺដោយទឹក និងឈាមផង។ រសអុលឡោះបានផ្ដល់សក្ខីភាពថា សេចក្ដីនេះពិតជាត្រឹមត្រូវមែន ដ្បិតរសអុលឡោះជាសេចក្ដីពិត។