ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 7:31 - អាល់គីតាប

ម៉ូសា​ងឿង‌ឆ្ងល់ ចំពោះ​ហេតុ​ដ៏​អស្ចារ្យ​ដែល​គាត់​ឃើញ​នោះ​ណាស់។ ពេល​គាត់​ចូល​ទៅ​ជិត ដើម្បី​ពិនិត្យ​មើល គាត់​បាន​ឮ​សំឡេង​របស់​អុលឡោះ‌ជាអម្ចាស់​ថាៈ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ម៉ូសេ​បាន​ឃើញ​ទិដ្ឋភាព​នេះ ក៏​ភ្ញាក់ផ្អើល​។ នៅពេល​លោក​កំពុង​ចូលទៅជិត​ដើម្បី​ពិនិត្យមើល ស្រាប់តែ​មាន​សំឡេង​របស់​ព្រះអម្ចាស់​ថា​:

សូមមើលជំពូក

Khmer Christian Bible

ពេល​លោក​ម៉ូសេ​បាន​ឃើញ​ទិដ្ឋភាព​ដូច្នេះ​ គាត់​ក៏​ឆ្ងល់​ ហើយ​នៅ​ពេល​គាត់​ចូល​ទៅ​ជិត​ដើម្បី​ពិនិត្យ​មើល​ឲ្យ​ច្បាស់​ ស្រាប់តែ​មាន​សំឡេង​របស់​ព្រះអម្ចាស់​មាន​បន្ទូល​ថា​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​លោក​ម៉ូសេ​ឃើញ លោក​ឆ្ងល់​នឹង​ទិដ្ឋភាព​នោះ ហើយ​ពេល​លោក​ចូល​ទៅ​ជិត​ដើម្បី​ពិនិត្យ​មើល ស្រាប់​តែ​មានព្រះ​សូរ​សៀង​របស់​ព្រះ‌អម្ចាស់​ចេញ​មក​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ​ងឿង‌ឆ្ងល់​ចំពោះ​ហេតុ​ដ៏​អស្ចារ្យ ដែល​លោក​ឃើញ​នោះ​ណាស់។ ពេល​លោក​ចូល​ទៅ​ជិត ដើម្បី​ពិនិត្យ​មើល លោក​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់​ថា:

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​លោក​ឃើញ នោះ​ក៏​ឆ្ងល់​នឹង​ការ​ជាក់​ស្តែង​នោះ រួច​លោក​ចូល​ទៅ​ជិត ដើម្បី​នឹង​ពិនិត្យ​មើល ស្រាប់​តែ​ឮ​សំឡេង​ព្រះ‌អម្ចាស់​មាន​បន្ទូល​មក​ថា

សូមមើលជំពូក



កិច្ចការ 7:31
4 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អ៊ីសា​ឮ​ដូច្នេះ​ហើយ គាត់​ស្ងើច​សរ‌សើរ​ណាស់​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​អស់​អ្នក​ដែល​ដើរ​តាម​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​ដែល​ឃើញ​នរណា​មាន​ជំនឿ​បែប​នេះ នៅ​ស្រុក​អ៊ីស្រ‌អែល​ឡើយ។


សែ‌សិប​ឆ្នាំ​កន្លង​មក​ទៀត មាន​ម៉ាឡា‌អ៊ីកាត់​មួយ​រូប​បាន​បង្ហាញ​ខ្លួន​ឲ្យ​ម៉ូសា​ឃើញ នៅ​វាល​រហោ‌ស្ថាន​ភ្នំ​ស៊ីណៃ ក្នុង​អណ្ដាត​ភ្លើង​ដែល​កំពុង​ឆេះ​នៅ​គុម្ពោត​មួយ។


“យើង​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ជា​ម្ចាស់​របស់​អ៊ីសាហាក់ និង​ជា​ម្ចាស់​របស់​យ៉ាកកូប”។ ម៉ូសា​ភ័យ​ញ័រ​ជា​ខ្លាំង ពុំ​ហ៊ាន​សម្លឹង​មើល​ទេ។