Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 7:31 - ព្រះគម្ពីរខ្មែរសាកល

31 ម៉ូសេ​បាន​ឃើញ​ទិដ្ឋភាព​នេះ ក៏​ភ្ញាក់ផ្អើល​។ នៅពេល​លោក​កំពុង​ចូលទៅជិត​ដើម្បី​ពិនិត្យមើល ស្រាប់តែ​មាន​សំឡេង​របស់​ព្រះអម្ចាស់​ថា​:

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 ពេល​លោក​ម៉ូសេ​បាន​ឃើញ​ទិដ្ឋភាព​ដូច្នេះ​ គាត់​ក៏​ឆ្ងល់​ ហើយ​នៅ​ពេល​គាត់​ចូល​ទៅ​ជិត​ដើម្បី​ពិនិត្យ​មើល​ឲ្យ​ច្បាស់​ ស្រាប់តែ​មាន​សំឡេង​របស់​ព្រះអម្ចាស់​មាន​បន្ទូល​ថា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ពេល​លោក​ម៉ូសេ​ឃើញ លោក​ឆ្ងល់​នឹង​ទិដ្ឋភាព​នោះ ហើយ​ពេល​លោក​ចូល​ទៅ​ជិត​ដើម្បី​ពិនិត្យ​មើល ស្រាប់​តែ​មានព្រះ​សូរ​សៀង​របស់​ព្រះ‌អម្ចាស់​ចេញ​មក​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 លោក​ម៉ូសេ​ងឿង‌ឆ្ងល់​ចំពោះ​ហេតុ​ដ៏​អស្ចារ្យ ដែល​លោក​ឃើញ​នោះ​ណាស់។ ពេល​លោក​ចូល​ទៅ​ជិត ដើម្បី​ពិនិត្យ​មើល លោក​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់​ថា:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 កាល​លោក​ឃើញ នោះ​ក៏​ឆ្ងល់​នឹង​ការ​ជាក់​ស្តែង​នោះ រួច​លោក​ចូល​ទៅ​ជិត ដើម្បី​នឹង​ពិនិត្យ​មើល ស្រាប់​តែ​ឮ​សំឡេង​ព្រះ‌អម្ចាស់​មាន​បន្ទូល​មក​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ម៉ូសា​ងឿង‌ឆ្ងល់ ចំពោះ​ហេតុ​ដ៏​អស្ចារ្យ​ដែល​គាត់​ឃើញ​នោះ​ណាស់។ ពេល​គាត់​ចូល​ទៅ​ជិត ដើម្បី​ពិនិត្យ​មើល គាត់​បាន​ឮ​សំឡេង​របស់​អុលឡោះ‌ជាអម្ចាស់​ថាៈ

សូមមើលជំពូក ចម្លង




កិច្ចការ 7:31
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​បាន​ឮ​ដូច្នេះ ព្រះយេស៊ូវ​ទ្រង់​ស្ងើច រួច​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​មកតាម​ថា៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​មិនដែល​ឃើញ​អ្នកណា​មាន​ជំនឿ​ខ្លាំងបែបនេះ​ក្នុង​អ៊ីស្រាអែល​ឡើយ​។


លុះ​សែសិប​ឆ្នាំ​ក្រោយមក មាន​ទូតសួគ៌​មួយរូប​លេចមក​ដល់​លោក​ក្នុង​អណ្ដាតភ្លើង​នៃ​គុម្ពបន្លា នៅ​ទីរហោស្ថាន​នៃ​ភ្នំ​ស៊ីណាយ​។


‘យើង​ជា​ព្រះ​នៃ​ដូនតា​របស់អ្នក ជា​ព្រះ​របស់​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប’។ ម៉ូសេ​ក៏​ញ័ររន្ធត់ មិន​ហ៊ាន​ពិនិត្យមើល​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម