កាលអ៊ីសាជ្រាបដំណឹងថា គេបានចាប់យ៉ះយ៉ាយកទៅឃុំឃាំងហើយ គាត់ក៏ភៀសចេញទៅស្រុកកាលីឡេ។
កិច្ចការ 4:3 - អាល់គីតាប ពួកគេនាំគ្នាចាប់សាវ័កទាំងពីរនាក់យកទៅឃុំ ទុករហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះល្ងាចណាស់ហើយ។ ព្រះគម្ពីរខ្មែរសាកល ពួកគេក៏លូកដៃចាប់អ្នកទាំងពីរ ហើយឃុំពួកគេទុករហូតដល់ថ្ងៃបន្ទាប់ ដ្បិតល្ងាចណាស់ហើយ។ Khmer Christian Bible ពួកគេក៏ចាប់អ្នកទាំងពីរ ហើយយកទៅឃុំទុកក្នុងគុករហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះល្ងាចណាស់ហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏ចាប់អ្នកទាំងពីរ នាំទៅឃុំទុក រហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះ ល្ងាចណាស់ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនាំគ្នាចាប់សាវ័កទាំងពីររូបយកទៅឃុំ ទុករហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះល្ងាចណាស់ហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ចាប់អ្នកទាំង២ នាំទៅឃុំទុកដរាបដល់ស្អែក ដ្បិតពេលនោះល្ងាចហើយ |
កាលអ៊ីសាជ្រាបដំណឹងថា គេបានចាប់យ៉ះយ៉ាយកទៅឃុំឃាំងហើយ គាត់ក៏ភៀសចេញទៅស្រុកកាលីឡេ។
បន្ទាប់មក អ៊ីសាមានប្រសាសន៍ទៅពួកអ៊ីម៉ាំ មេក្រុមរក្សាម៉ាស្ជិទ និងពួកអះលីជំអដែលមកចាប់គាត់នោះថា៖ «ខ្ញុំជាចោរព្រៃឬបានជាអស់លោកកាន់ដាវ កាន់ដំបងមកចាប់ខ្ញុំដូច្នេះ?។
ពួកគេចាប់អ៊ីសា បណ្ដើរនាំចូលទៅក្នុងដំណាក់របស់មូស្ទ។ ពេត្រុសដើរតាមអ៊ីសាពីចម្ងាយ។
ពួកទាហាន និងមេបញ្ជាការរបស់គេ ព្រមទាំងកងរក្សាម៉ាស្ជិទរបស់ជនជាតិយូដា នាំគ្នាចាប់អ៊ីសាហើយចងគាត់។
គេបានបំបះបំបោរប្រជាជន បំបះបំបោរពួកអះលីជំអះ និងពួកតួន រួចមកចាប់លោកស្ទេផានបញ្ជូនទៅក្រុមប្រឹក្សាជាន់ខ្ពស។
រីឯលោកសូលវិញ លោកខំប្រឹងរំលាយក្រុមជំអះ ដោយចូលពីផ្ទះមួយទៅផ្ទះមួយ ចាប់ពួកអ្នកជឿទាំងប្រុសទាំងស្រីយកទៅឃុំឃាំង។
សុំលិខិតអនុញ្ញាតចូលទៅក្នុងសាលាប្រជុំនានានៅក្រុងដាម៉ាស ក្រែងរកឃើញអ្នកខ្លះនៅទីនោះ ដែលដើរតាមមាគ៌ារបស់អ៊ីសាជាអម្ចាស់ ទោះជាប្រុស ឬស្ដ្រីក្ដី គាត់នឹងចាប់ចងនាំយកមកក្រុងយេរូសាឡឹម។