មានស្ដ្រីម្នាក់កើតជំងឺធ្លាក់ឈាម ដប់ពីរឆ្នាំមកហើយ នាងមកពីក្រោយអ៊ីសា ហើយពាល់ជាយអាវគាត់
កិច្ចការ 4:22 - អាល់គីតាប រីឯបុរសដែលបានជាដោយរបៀបអស្ចារ្យនោះ មានអាយុជាងសែសិបឆ្នាំហើយ។ ព្រះគម្ពីរខ្មែរសាកល រីឯបុរសដែលទីសម្គាល់នៃការប្រោសឲ្យជានេះបានកើតឡើងដល់គាត់ មានអាយុសែសិបឆ្នាំជាងហើយ។ Khmer Christian Bible រីឯបុរសដែលបានទទួលការអស្ចារ្យនៃការប្រោសឲ្យជានេះ គាត់មានអាយុសែសិបឆ្នាំជាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯបុរសដែលបានទទួលទីសម្គាល់នៃការប្រោសឲ្យជានេះ គាត់មានអាយុជាងសែសិបឆ្នាំហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯបុរសដែលបានជាដោយរបៀបអស្ចារ្យនោះ មានអាយុជាងសែសិបឆ្នាំហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះមនុស្សដែលបានជា ដោយសារទីសំគាល់នោះ គាត់មានអាយុជាង៤០ឆ្នាំហើយ។ |
មានស្ដ្រីម្នាក់កើតជំងឺធ្លាក់ឈាម ដប់ពីរឆ្នាំមកហើយ នាងមកពីក្រោយអ៊ីសា ហើយពាល់ជាយអាវគាត់
នៅទីនោះ មានស្ដ្រីម្នាក់ដែលត្រូវអ៊ីព្លេសធ្វើឲ្យពិការ អស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ នាងកោងខ្នងងើបត្រង់ពុំកើត។
រៀងរាល់ថ្ងៃ មានគេសែងអ្នកពិការជើងពីកំណើតម្នាក់ មកដាក់នៅខ្លោងទ្វារម៉ាស្ជិទឈ្មោះ «ទ្វារលំអ» ដើម្បីសុំទានអស់អ្នកដែលចូលទៅក្នុងម៉ាស្ជិទ។
ក្រុមប្រឹក្សាជាន់ខ្ពស់រកហេតុដើម្បីដាក់ទោសអ្នកទាំងពីរមិនបាន ក៏គំរាមសាជាថ្មីទៀត រួចដោះលែងឲ្យទៅវិញ ដ្បិតប្រជាជនលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ចំពោះហេតុការណ៍ដែលកើតមាននោះគ្រប់ៗគ្នា។
ក្រោយពីបានរួចខ្លួនហើយ ពេត្រុស និងយ៉ូហាន នាំគ្នាទៅជួបពួកបងប្អូន រៀបរាប់អំពីសេចក្ដីទាំងប៉ុន្មានដែលពួកអ៊ីមុាំ និងពួកអះលីជំអះបាននិយាយ។
នៅក្រុងនោះ លោកឃើញបុរសម្នាក់ឈ្មោះអេណាស ឈឺក្រោកមិនរួច គាត់ដេកជាប់នឹងគ្រែប្រាំបីឆ្នាំមកហើយ។