ប៉ុន្តែ ឆ្មបទាំងពីរនាក់នោះ គោរពកោតខ្លាចអុលឡោះគាត់មិនបានធ្វើតាមបញ្ជារបស់ស្តេចស្រុកអេស៊ីបទេ គឺគាត់ទុកឲ្យកូនប្រុសៗនៅរស់ដែរ។
កិច្ចការ 4:18 - អាល់គីតាប ក្រុមប្រឹក្សាក៏ហៅសាវ័កទាំងពីរមក ហើយហាមប្រាមមិនឲ្យនិយាយ និងបង្រៀនអំពីនាមអ៊ីសាជាដាច់ខាត។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកគេក៏ហៅអ្នកទាំងពីរមក ហើយបញ្ជាមិនឲ្យនិយាយ ឬបង្រៀនក្នុងព្រះនាមរបស់ព្រះយេស៊ូវជាដាច់ខាត។ Khmer Christian Bible បន្ទាប់មក ពួកគេក៏ហៅគាត់ទាំងពីរនាក់នោះចូលមកវិញ ហើយបានបង្គាប់មិនឲ្យនិយាយ ឬបង្រៀនដោយនូវឈ្មោះព្រះយេស៊ូនេះជាដាច់ខាត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេក៏ហៅអ្នកទាំងពីរមក ហើយហាមមិនឲ្យនិយាយ ឬបង្រៀនក្នុងព្រះនាមព្រះយេស៊ូវជាដាច់ខាត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមប្រឹក្សាក៏ហៅសាវ័កទាំងពីរមក ហើយហាមប្រាមមិនឲ្យនិយាយ និងបង្រៀនអំពីព្រះនាមព្រះយេស៊ូជាដាច់ខាត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកហៅមកវិញ ហាមផ្តាច់មិនឲ្យនិយាយ ឬបង្រៀន ដោយនូវព្រះនាមព្រះយេស៊ូវទៀតឡើយ |
ប៉ុន្តែ ឆ្មបទាំងពីរនាក់នោះ គោរពកោតខ្លាចអុលឡោះគាត់មិនបានធ្វើតាមបញ្ជារបស់ស្តេចស្រុកអេស៊ីបទេ គឺគាត់ទុកឲ្យកូនប្រុសៗនៅរស់ដែរ។
កុំទាយនៅបេតអែលនេះទៀតឲ្យសោះ ដ្បិតទីនេះជាទីសក្ការៈរបស់ស្ដេច និងជាម៉ាស្ជិទស្តេច»។
ប៉ុន្ដែ អ្នករាល់គ្នានឹងទទួលអំណាចមួយ គឺអំណាចនៃរសអុលឡោះដ៏វិសុទ្ធមកសណ្ឋិតលើអ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំ នៅក្នុងក្រុងយេរូសាឡឹម ក្នុងស្រុកយូដាទាំងមូល ក្នុងស្រុកសាម៉ារី និងរហូតដល់ស្រុកដាច់ស្រយាលនៃផែនដី»។
«សូមអញ្ជើញទៅឈរក្នុងម៉ាស្ជិទ ហើយប្រកាសបន្ទូលទាំងអស់ដែលផ្ដល់ជីវិតនេះឲ្យប្រជាជនស្ដាប់ទៅ»។
«យើងបានហាមប្រាមអ្នករាល់គ្នាមិនឲ្យបង្រៀនប្រជាជនក្នុងនាមអ្នកនោះជាដាច់ខាត តែឥឡូវនេះ អ្នករាល់គ្នាបែរជាបង្រៀនគេពាសពេញក្រុងយេរូសាឡឹមទាំងមូលទៅវិញ!។ អ្នករាល់គ្នាក៏ចង់ទម្លាក់កំហុសនៃការប្រហារជីវិតបុរសនោះ មកលើយើងថែមទៀតផង!»។
គេក៏ហៅក្រុមសាវ័កមកវិញ ហើយបញ្ជាឲ្យវាយនឹងរំពាត់ ទាំងហាមប្រាមមិនឲ្យប្រកាសអំពីនាមអ៊ីសាទៀត រួចលែងឲ្យត្រឡប់ទៅវិញ។