យើងមិនចាត់អ្នកឲ្យទៅរកសាសន៍ជាច្រើន ដែលនិយាយភាសាពិបាកស្ដាប់ និងជាភាសាដែលអ្នកមិនយល់នោះឡើយ។ ប្រសិនបើយើងចាត់អ្នកទៅរកសាសន៍ទាំងនោះមែន ពួកគេមុខជាស្ដាប់អ្នកពុំខាន
កិច្ចការ 27:28 - អាល់គីតាប គេបោះខ្សែសម្ទង់ទៅក្នុងទឹកឃើញថា មានជម្រៅសាមសិបប្រាំពីរម៉ែត្រ។ លុះទៅមុខបន្ដិច គេបោះខ្សែសម្ទង់ទៅក្នុងទឹកម្ដងទៀត ឃើញថាមានជម្រៅ ម្ភៃប្រាំបីម៉ែត្រ។ ព្រះគម្ពីរខ្មែរសាកល ក៏ស្ទង់ជម្រៅទឹកមើល៍ ហើយឃើញថាមានសាមសិបប្រាំពីរម៉ែត្រ; លុះទៅមុខបន្តិចទៀត ពួកគេក៏ស្ទង់ម្ដងទៀត ហើយឃើញថាមានម្ភៃប្រាំពីរម៉ែត្រ។ Khmer Christian Bible ដូច្នេះ ពេលពួកគេស្ទង់ជម្រៅទឹកមើលក៏ឃើញថា មានជម្រៅប្រហែលសាមសិបប្រាំមួយម៉ែត្រ លុះទៅមុខបន្ដិច ពេលពួកគេស្ទង់ជម្រៅទឹកមើលម្ដងទៀតក៏ឃើញថាមានជម្រៅប្រហែលម្ភៃប្រាំពីរម៉ែត្រ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេក៏បោះសំណស្ទង់ចុះទៅក្នុងទឹក ឃើញមានជម្រៅម្ភៃព្យាម ។ លុះទៅមុខបន្តិចទៀត គេស្ទង់មើលម្ដងទៀត ឃើញមានជម្រៅដប់ប្រាំព្យាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបោះខ្សែសម្ទង់ទៅក្នុងទឹកឃើញថាមានជម្រៅសាមសិបប្រាំពីរម៉ែត្រ។ លុះទៅមុខបន្តិច គេបោះខ្សែសម្ទង់ទៅក្នុងទឹកម្ដងទៀត ឃើញថាមានជម្រៅម្ភៃប្រាំបីម៉ែត្រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះបានបោះសំណស្ទង់ទឹកចុះទៅ ក៏ឃើញមានជំរៅ២០ព្យាម រួចទៅបន្តិចទៀតក៏ស្ទង់មើល ឃើញមានតែ១៥ព្យាម |
យើងមិនចាត់អ្នកឲ្យទៅរកសាសន៍ជាច្រើន ដែលនិយាយភាសាពិបាកស្ដាប់ និងជាភាសាដែលអ្នកមិនយល់នោះឡើយ។ ប្រសិនបើយើងចាត់អ្នកទៅរកសាសន៍ទាំងនោះមែន ពួកគេមុខជាស្ដាប់អ្នកពុំខាន
សំពៅយើងបានរសាត់អណ្ដែតលើផ្ទៃសមុទ្រអាឌ្រា អស់រយៈពេលដប់បួនថ្ងៃមកហើយ។ ពេលនោះ ប្រមាណជាពាក់កណ្ដាលអធ្រាត្រ ពួកអ្នកសំពៅនឹកសង្ស័យថា ប្រហែលជាមកជិតដល់ដីគោកហើយ។
ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម ពួកគេទម្លាក់យុថ្កាបួន នៅខាងកន្សៃ ហើយទន្ទឹងរង់ចាំភ្លឺ។