Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 27:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 គេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ឃើញ​ថា​មាន​ជម្រៅ​សាម‌សិប​ប្រាំ‌ពីរ​ម៉ែត្រ។ លុះ​ទៅ​មុខ​បន្តិច គេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ម្ដង​ទៀត ឃើញ​ថា​មាន​ជម្រៅ​ម្ភៃ​ប្រាំ​បី​ម៉ែត្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 ក៏​ស្ទង់ជម្រៅទឹក​មើល៍ ហើយ​ឃើញថា​មាន​សាមសិបប្រាំពីរម៉ែត្រ​; លុះ​ទៅមុខ​បន្តិច​ទៀត ពួកគេ​ក៏​ស្ទង់​ម្ដងទៀត ហើយ​ឃើញថា​មាន​ម្ភៃប្រាំពីរម៉ែត្រ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

28 ដូច្នេះ​ ពេល​ពួកគេ​ស្ទង់​ជម្រៅ​ទឹក​មើល​ក៏​ឃើញ​ថា​ មាន​ជម្រៅ​ប្រហែល​សាមសិប​ប្រាំមួយ​ម៉ែត្រ​ លុះ​ទៅ​មុខ​បន្ដិច​ ពេល​ពួកគេ​ស្ទង់​ជម្រៅ​ទឹក​មើល​ម្ដង​ទៀត​ក៏​ឃើញ​ថា​មាន​ជម្រៅ​ប្រហែល​ម្ភៃ​ប្រាំពីរ​ម៉ែត្រ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ដូច្នេះ គេ​ក៏​បោះ​សំណ​ស្ទង់​ចុះ​ទៅ​ក្នុង​ទឹក ឃើញ​មានជម្រៅ​ម្ភៃ​ព្យាម ។ លុះ​ទៅ​មុខ​បន្តិច​ទៀត គេ​ស្ទង់មើល​ម្ដង​ទៀត ឃើញ​មាន​ជម្រៅ​ដប់​ប្រាំ​ព្យាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 លុះ​បាន​បោះ​សំណ​ស្ទង់​ទឹក​ចុះ​ទៅ ក៏​ឃើញ​មាន​ជំរៅ​២០​ព្យាម រួច​ទៅ​បន្តិច​ទៀត​ក៏​ស្ទង់​មើល ឃើញ​មាន​តែ​១៥​ព្យាម

សូមមើលជំពូក ចម្លង

អាល់គីតាប

28 គេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ឃើញ​ថា មាន​ជម្រៅ​សាម‌សិប​ប្រាំ​ពីរ​ម៉ែត្រ។ លុះ​ទៅ​មុខ​បន្ដិច គេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ម្ដង​ទៀត ឃើញ​ថា​មាន​ជម្រៅ ម្ភៃ​ប្រាំ​បី​ម៉ែត្រ។

សូមមើលជំពូក ចម្លង




កិច្ចការ 27:28
3 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​មិន​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ជា​ច្រើន ដែល​និយាយ​ភាសា​ពិបាក​ស្ដាប់ និង​ជា​ភាសា​ដែល​អ្នក​មិន​យល់​នោះ​ឡើយ។ ប្រសិន​បើ​យើង​ចាត់​អ្នក​ទៅ​រក​សាសន៍​ទាំង​នោះ​មែន ពួក​គេ​មុខ​ជា​ស្ដាប់​អ្នក​ពុំ‌ខាន


សំពៅ​យើង​បាន​រសាត់​អណ្ដែត​លើ​ផ្ទៃ​សមុទ្រ​អាឌ្រា អស់​រយៈ​ពេល​ដប់‌បួន​ថ្ងៃ​មក​ហើយ។ ពេល​នោះ ប្រមាណ​ជា​ពាក់​កណ្ដាល​អធ្រាត្រ ពួក​អ្នក​សំពៅ​នឹក​សង្ស័យ​ថា ប្រហែល​ជា​មក​ជិត​ដល់​ដី​គោក​ហើយ។


ដោយ​ខ្លាច​ក្រែង​សំពៅ​រសាត់​ទៅ​ប៉ះ​នឹង​ថ្ម ពួក​គេ​ទម្លាក់​យុថ្កា​បួន​នៅ​ខាង​កន្សៃ ហើយ​ទន្ទឹង​រង់‌ចាំ​ភ្លឺ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម