ប្រសិនបើមានគេត្មះតិះដៀល បៀតបៀន និងមានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ!
កិច្ចការ 23:4 - អាល់គីតាប ពួកអ្នកដែលនៅទីនោះពោលថា៖ «អ្នកហ៊ានប្រមាថមូស្ទីជាអ្នកបម្រើអុលឡោះផងឬ!»។ ព្រះគម្ពីរខ្មែរសាកល ពួកអ្នកដែលឈរនៅទីនោះនិយាយថា៖ “តើអ្នកហ៊ានជេរប្រមាថមហាបូជាចារ្យរបស់ព្រះឬ?”។ Khmer Christian Bible នោះពួកអ្នកឈរក្បែរគាត់បាននិយាយថា៖ «ម្ដេចឯងមើលងាយសម្ដេចសង្ឃរបស់ព្រះជាម្ចាស់ដូច្នេះ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលឈរជិតពោលថា៖ «តើអ្នកហ៊ានប្រមាថសម្តេចសង្ឃរបស់ព្រះផងឬ?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកដែលនៅទីនោះពោលថា៖ «អ្នកហ៊ានប្រមាថលោកមហាបូជាចារ្យរបស់ព្រះជាម្ចាស់ផងឬ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលឈរជិតក៏ស្តីឲ្យគាត់ថា តើឯងហ៊ានដៀលដល់សំដេចសង្ឃនៃព្រះដែរឬ |
ប្រសិនបើមានគេត្មះតិះដៀល បៀតបៀន និងមានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ!
លោកប៉ូលមានប្រសាសន៍ទៅមូស្ទីថា៖ «នែ៎ កំពែងទ្រុឌទ្រោមលាបពណ៌សអើយ! អុលឡោះនឹងវាយលោកជាមិនខាន។ លោកអង្គុយកាត់ក្ដីខ្ញុំតាមហ៊ូកុំ តែលោកបែរជាបង្គាប់ឲ្យគេទះខ្ញុំ ខុសនឹងហ៊ូកុំទៅវិញ!»។
លោកប៉ូលតបវិញថា៖ «បងប្អូនអើយខ្ញុំនិយាយដូច្នេះ មកពីខ្ញុំមិនបានដឹងថា លោកជាមូស្ទីទេ ដ្បិតមានចែងទុកក្នុងគីតាបថាៈ “អ្នកមិនត្រូវនិយាយអាក្រក់ពីអ្នកដឹកនាំប្រជាជនរបស់អ្នកឡើយ”»។