ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 22:10 - អាល់គីតាប

ខ្ញុំ​ក៏​សួរ​ថា “អ៊ីសា‌ជាអម្ចាស់​អើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច?”។ អ៊ីសា‌ជាអម្ចាស់​មាន​ប្រសាសន៍​ប្រាប់​មក​ខ្ញុំ​ថា “ចូរ​ក្រោក​ឡើង ទៅ​ក្រុង​ដាម៉ាស​ទៅ នៅ​ទី​នោះ គេ​នឹង​ប្រាប់​អ្នក​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​អុលឡោះ​បង្គាប់​ឲ្យ​អ្នក​ធ្វើ”។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“ខ្ញុំ​និយាយថា​: ‘ព្រះអម្ចាស់ តើ​ទូលបង្គំ​ត្រូវ​ធ្វើ​ដូចម្ដេច​?’។ “ព្រះអម្ចាស់​មានបន្ទូល​នឹង​ខ្ញុំ​ថា​:‘ចូរ​ក្រោកឡើង ចូលទៅ​ដាម៉ាស់​ចុះ ហើយនៅទីនោះ គេ​នឹង​ប្រាប់​អ្នក​នូវ​អ្វីៗ​ទាំងអស់​ដែល​បាន​កំណត់​ឲ្យ​អ្នក​ធ្វើ’​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​ខ្ញុំ​ក៏​សួរ​ថា​ ព្រះជាម្ចាស់​អើយ!​ តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច?​ ព្រះជាម្ចាស់​មាន​បន្ទូល​មក​ខ្ញុំ​ថា​ ចូរ​ក្រោក​ឡើង​ ហើយ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស់​ចុះ​ ដ្បិត​នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក​អំពី​កិច្ចការ​ទាំង​ឡាយ​ដែល​បាន​តម្រូវ​ឲ្យ​អ្នក​ធ្វើ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​ក៏​សួរ​ថា "ព្រះ‌អម្ចាស់​អើយ តើ​ទូល​បង្គំ​ត្រូវ​ធ្វើ​ដូច​ម្តេច?" ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាសទៅ ដ្បិត​នៅ​ទី​នោះ គេ​នឹង​ប្រាប់​អ្នកពី​កិច្ច‌ការ​ដែល​ព្រះ​តម្រូវឲ្យ​អ្នក​ធ្វើ"។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​ក៏​សួរ​ថា “ព្រះ‌អម្ចាស់​អើយ តើ​ទូលបង្គំ​ត្រូវ​ធ្វើ​ដូច​ម្ដេច?”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ក្រោក​ឡើង ទៅ​ក្រុង​ដាម៉ាស​ទៅ នៅ​ទី​នោះ គេ​នឹង​ប្រាប់​អ្នក​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បង្គាប់​ឲ្យ​អ្នក​ធ្វើ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​ក៏​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូច​ម្តេច រួច​ព្រះ‌អម្ចាស់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក ពី​អស់​ទាំង​ការ ដែល​បាន​ដំរូវ​ឲ្យ​អ្នក​ត្រូវ​ធ្វើ

សូមមើលជំពូក



កិច្ចការ 22:10
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​អ្នក​ភ្លាម អ្នក​មក​ដូច្នេះ​ជា​ការ​ប្រពៃ​ណាស់។ ឥឡូវ​នេះ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស្ថិត​នៅ​ទី​នេះ​ចំពោះ​អុលឡោះ​រង់‌ចាំ​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​អុលឡោះ‌ជាអម្ចាស់​បាន​បង្គាប់​មក​អ្នក»។


គាត់​នាំ​អ្នក​ទាំង​ពីរ​ចេញ​មក​ក្រៅ​ពោល​ថា៖ «លោក​អើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​បាន​ទទួល​ការ​សង្គ្រោះ?»។


កាល​បណ្ដា‌ជន​បាន​ឮ​សេចក្ដី​ទាំង​នេះ ពួក​គេ​រំជួល​ចិត្ដ​ជា​ខ្លាំង ហើយ​សួរ​ពេត្រុស និង​សាវ័ក​ឯ​ទៀតៗ​ថា៖ «បង​ប្អូន​អើយ! តើ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្ដេច?»។


ដោយ​ខ្ញុំ​ពុំ​អាច​មើល​អ្វី​ឃើញ ព្រោះ​តែ​ពន្លឺ​រស្មី​ដ៏​រុង​រឿង​នោះ អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ​បាន​ដឹក​ដៃ​នាំ​ខ្ញុំ​ទៅ​ក្រុង​ដាម៉ាស។


ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទី‌ក្រុង នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក​ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះ»។