សូមអនុញ្ញាតឲ្យយើងនាំគ្នាទៅទន្លេយ័រដាន់ កាប់កូនឈើម្នាក់មួយដើមៗយកមកធ្វើកន្លែងស្នាក់នៅ»។ អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «ទៅចុះ!»។
កិច្ចការ 20:34 - អាល់គីតាប បងប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបានធ្វើការដោយផ្ទាល់ដៃ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ និងសេចក្ដីត្រូវការរបស់អស់អ្នកដែលនៅជាមួយខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ខ្លួនអ្នករាល់គ្នាផ្ទាល់ក៏ដឹងដែរថា ដៃទាំងពីរនេះបានបម្រើសម្រាប់តម្រូវការរបស់ខ្ញុំ និងអ្នកដែលនៅជាមួយខ្ញុំ។ Khmer Christian Bible អ្នករាល់គ្នាផ្ទាល់ក៏បានដឹងហើយថា ខ្ញុំបានធ្វើការដោយដៃទាំងពីរនេះ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ ព្រមទាំងអស់អ្នកនៅជាមួយខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាផ្ទាល់ដឹងស្រាប់ហើយថា ខ្ញុំបានធ្វើការដោយដៃរបស់ខ្ញុំផ្ទាល់ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ និងសេចក្ដីត្រូវការរបស់អស់អ្នកដែលនៅជាមួយខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបានធ្វើការដោយផ្ទាល់ដៃ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ និងសេចក្ដីត្រូវការរបស់អស់អ្នកដែលនៅជាមួយខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាដឹងហើយថា ដៃខ្ញុំនេះបានផ្គត់ផ្គង់គ្រប់របស់ ដែលខ្ញុំត្រូវការ ព្រមទាំងពួកអ្នកដែលនៅជាមួយផង |
សូមអនុញ្ញាតឲ្យយើងនាំគ្នាទៅទន្លេយ័រដាន់ កាប់កូនឈើម្នាក់មួយដើមៗយកមកធ្វើកន្លែងស្នាក់នៅ»។ អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «ទៅចុះ!»។
ហើយស្នាក់នៅ និងធ្វើការជាមួយគេ ព្រោះគាត់មានមុខរបរដូចគ្នា គឺត្បាញក្រណាត់សម្រាប់បោះជំរំ។
គាត់បានចាត់សហការីរបស់គាត់ពីរនាក់ គឺលោកធីម៉ូថេ និងលោកអេរ៉ាស្ដុស ឲ្យទៅស្រុកម៉ាសេដូនមុន រីឯគាត់ គាត់ស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈពេលសិន។
ពេលនោះ មានកើតវឹកវរពាសពេញទីក្រុង គេលើកគ្នាដើរតម្រង់ទៅលានមហោស្រព ទាំងអូសទាញលោកកៃយុស និងលោកអើរីស្ដាកជាអ្នកស្រុកម៉ាសេដូនដែលរួមដំណើរជាមួយលោកប៉ូលទៅផង។
ក្នុងគ្រប់កិច្ចការទាំងអស់ខ្ញុំតែងតែប្រាប់ឲ្យបងប្អូនដឹងថា ត្រូវតែធ្វើការនឿយហត់បែបនេះឯង ដើម្បីជួយទំនុកបម្រុងអស់អ្នកដែលក្រខ្សត់ ហើយត្រូវចងចាំពាក្យរបស់អ៊ីសាជាអម្ចាស់ថាៈ “បើឲ្យ នោះនឹងបានសុភមង្គលច្រើនជាងទទួល”»។
យើងធ្វើការចិញ្ចឹមជីវិតយ៉ាងនឿយហត់ដោយកម្លាំងខ្លួនឯងផ្ទាល់។ ពេលគេជេរយើង យើងឲ្យពរគេវិញ ពេលគេបៀតបៀន យើងស៊ូទ្រាំ
បងប្អូនអើយ បងប្អូនពិតជានឹកចាំកិច្ចការដែលយើងបានធ្វើ ទាំងនឿយហត់នោះមិនខាន គឺនៅពេលយើងប្រកាសដំណឹងល្អរបស់អុលឡោះដល់បងប្អូន យើងខំធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យនរណាម្នាក់ ក្នុងចំណោមបងប្អូនពិបាកនឹងផ្គត់ផ្គង់យើង។
ពួកបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជម្រាបសួរមកអ្នក។ សូមជម្រាបសួរបងប្អូនរួម ជំនឿដ៏ជាទីស្រឡាញ់របស់យើងផង។ សូមឲ្យបងប្អូនទាំងអស់គ្នាបានប្រកបដោយសេចក្តីប្រណីសន្តោសរបស់អុលឡោះ។