ដ្បិតទ្រង់នឹងមិនបោះបង់ព្រលឹង ខ្ញុំចោលនៅក្នុងផ្នូរខ្មោចឡើយ ហើយទ្រង់មិនបណ្តោយឲ្យសពអ្នកបម្រើដ៏វិសុទ្ធរបស់ទ្រង់ រលួយឡើយ ។
កិច្ចការ 2:31 - អាល់គីតាប ទតបានឈ្វេងយល់ជាមុនថា អាល់ម៉ាហ្សៀសរស់ឡើងវិញ គឺគាត់និយាយថា អុលឡោះពុំទុកអាល់ម៉ាហ្សៀសចោលនៅក្នុងផ្នូរខ្មោចទេ ហើយក៏មិនទុកឲ្យសពគាត់ត្រូវរលួយដែរ។ ព្រះគម្ពីរខ្មែរសាកល បានជាលោកដឹងជាមុន ក៏និយាយអំពីការរស់ឡើងវិញរបស់ព្រះគ្រីស្ទថា: ‘ព្រះអង្គ នឹងមិនត្រូវបោះបង់ចោលនៅស្ថានមនុស្សស្លាប់ឡើយ ហើយរូបកាយរបស់ព្រះអង្គក៏មិនជួបការរលួយដែរ’។ Khmer Christian Bible ដោយស្ដេចដាវីឌដឹងជាមុនដូច្នេះ បានជាថ្លែងអំពីការរស់ឡើងវិញរបស់ព្រះគ្រិស្ដថា ព្រះជាម្ចាស់មិនទុកព្រះអង្គចោលឲ្យនៅក្នុងស្ថាននរកឡើយ ឬឲ្យរូបកាយរបស់ព្រះអង្គជួបការរលួយដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះព្រះបាទដាវីឌបានឃើញជាមុន បានជាលោកសម្តែងពីព្រះគ្រីស្ទត្រូវរស់ឡើងវិញថា ព្រះមិនទុកព្រះអង្គចោលនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ឡើយ ហើយសពព្រះអង្គក៏មិនត្រូវពុករលួយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌបានឈ្វេងយល់ជាមុនថា ព្រះគ្រិស្ត*មានព្រះជន្មរស់ឡើងវិញ គឺស្ដេចមានរាជឱង្ការថា ព្រះជាម្ចាស់ពុំទុកព្រះគ្រិស្តចោលនៅក្នុងស្ថានមនុស្សស្លាប់ទេ ហើយក៏មិនទុកឲ្យសពព្រះអង្គត្រូវរលួយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺដោយព្រោះលោកបានឃើញការនោះជាមុន បានជាលោកសំដែងពីព្រះគ្រីស្ទត្រូវរស់ឡើងវិញថា ព្រលឹងទ្រង់មិនត្រូវទុកចោល នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ហើយរូបសាច់ទ្រង់មិនត្រូវឃើញសេចក្ដីពុករលួយឡើយ |
ដ្បិតទ្រង់នឹងមិនបោះបង់ព្រលឹង ខ្ញុំចោលនៅក្នុងផ្នូរខ្មោចឡើយ ហើយទ្រង់មិនបណ្តោយឲ្យសពអ្នកបម្រើដ៏វិសុទ្ធរបស់ទ្រង់ រលួយឡើយ ។
អ្នកក្រុងកាពើណិមអើយ! កុំនឹកស្មានថាអ្នកនឹងបានថ្កើងឡើងដល់សូរ៉កាឡើយ អ្នកនឹងធ្លាក់ទៅនរ៉កាវិញ។ ប្រសិនបើអ្នកក្រុងសូដុមបានឃើញការអស្ចារ្យ ដែលកើតមាននៅកណ្ដាលចំណោមអ្នករាល់គ្នា ម៉្លេះសមក្រុងសូដុមនៅស្ថិតស្ថេរគង់វង្ស ដរាបមកទល់សព្វថ្ងៃជាមិនខាន។
ហេតុនេះហើយបានជាមានចែងទុកក្នុងអាយិតគីតាបមួយទៀតថាៈ “ទ្រង់មិនបណ្ដោយឲ្យសពអ្នកបម្រើ ដ៏វិសុទ្ធរបស់ទ្រង់រលួយឡើយ”។
ដ្បិតលោកម្ចាស់នឹងមិនបោះបង់ព្រលឹងខ្ញុំ ចោលនៅក្នុងស្ថានមនុស្សស្លាប់ឡើយ ហើយលោកម្ចាស់ក៏មិនបណ្ដោយឲ្យ សពអ្នកបម្រើរបស់លោកម្ចាស់ត្រូវរលួយដែរ។
គេបានបញ្ចុះសពអ៊ីសានៅក្នុងផ្នូរ ហើយគាត់បានរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមគីតាប។
ក្នុងគីតាបមានគ្រោងទុកជាមុនថា អុលឡោះនឹងប្រោសសាសន៍ដទៃឲ្យបានសុចរិតដោយសារជំនឿ ហើយអ៊ីព្រហ៊ីមបានទទួលដំណឹងល្អនេះជាមុនថា«ជាតិសាសន៍ទាំងអស់នឹងទទួលពរ ដោយសារអ្នក»។