ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿលើខ្ញុំ អ្នកនោះនឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយនឹងធ្វើកិច្ចការធំជាងនេះទៅទៀត ពីព្រោះខ្ញុំទៅឯអុលឡោះជាបិតា។
កិច្ចការ 19:11 - អាល់គីតាប ពេលនោះ អុលឡោះបានធ្វើការអស្ចារ្យដ៏ធំៗជាច្រើន តាមរយៈលោកប៉ូល ព្រះគម្ពីរខ្មែរសាកល ព្រះទ្រង់ធ្វើការអស្ចារ្យមិនធម្មតា តាមរយៈដៃរបស់ប៉ូល Khmer Christian Bible ហើយព្រះជាម្ចាស់បានធ្វើការអស្ចារ្យប្លែកៗ តាមរយៈដៃរបស់លោកប៉ូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបានធ្វើការអស្ចារ្យយ៉ាងចម្លែកៗ តាមរយៈដៃរបស់លោកប៉ុល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះអម្ចាស់បានធ្វើការអស្ចារ្យដ៏ធំៗជាច្រើន តាមរយៈលោកប៉ូល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយព្រះទ្រង់ធ្វើការឫទ្ធិបារមីយ៉ាងប្លែកៗ ដោយសារដៃប៉ុល |
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿលើខ្ញុំ អ្នកនោះនឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយនឹងធ្វើកិច្ចការធំជាងនេះទៅទៀត ពីព្រោះខ្ញុំទៅឯអុលឡោះជាបិតា។
លោកប៉ូល និងលោកបារណាបាសស្នាក់នៅក្នុងក្រុងអ៊ីកូនាមជាយូរថ្ងៃ។ អ្នកទាំងពីរមានចិត្ដអង់អាច ដោយទុកចិត្ដលើអុលឡោះជាអម្ចាស់ ដែលទ្រង់បានបញ្ជាក់បន្ទូលអំពីគុណរបស់ទ្រង់ គឺទ្រង់ប្រោសប្រទានឲ្យអ្នកទាំងពីរសំដែងទីសំគាល់ដ៏អស្ចារ្យ និងអំណាចផ្សេងៗ។
ពេលនោះ អង្គប្រជុំទាំងមូលនៅស្ងៀមស្ងាត់ ស្ដាប់លោកប៉ូល និងលោកបារណាបាស មានប្រសាសន៍រៀបរាប់អំពីទីសំគាល់ដ៏អស្ចារ្យ និងអំណាចដែលអុលឡោះបានសំដែង នៅកណ្ដាលចំណោមសាសន៍ដទៃតាមរយៈពួកគាត់។
នាងធ្វើបែបនេះអស់រយៈពេលជាច្រើនថ្ងៃ។ ដោយលោកប៉ូលទាស់ចិត្ដជាខ្លាំង ក៏ងាកទៅក្រោយ បញ្ជាអ៊ីព្លេសថា៖ «ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសចូរចេញពីនាងទៅ!»។ អ៊ីព្លេសក៏ចេញពីនាងភ្លាម។
សាវ័កបាននាំគ្នាសំដែងទីសំគាល់ដ៏អស្ចារ្យ និងអំណាចជាច្រើន នៅក្នុងចំណោមប្រជាជន។ អ្នកជឿទាំងអស់រួមចិត្ដគំនិតគ្នា គេឈរនៅតាមបរិវេណស៊ូឡៃម៉ាន។
លោកស៊ីម៉ូនផ្ទាល់ក៏បានជឿដែរ ថែមទាំងបានទទួលពិធីជ្រមុជទឹកទៀតផង ហើយគាត់នៅជាប់នឹងលោកភីលីពជានិច្ច។ កាលគាត់បានឃើញទីសំគាល់ និងការអស្ចារ្យដ៏ធំៗដែលកើតមាននៅពេលនោះ គាត់ក៏ស្ងើចសរសើរយ៉ាងខ្លាំង។
អុលឡោះបានប្រទានរសទ្រង់មកបងប្អូន និងបញ្ចេញសកម្មភាព ដោយសំដែងអំណាចផ្សេងៗក្នុងចំណោមបងប្អូននោះ តើទ្រង់ធ្វើដូច្នេះ មកពីបងប្អូនប្រព្រឹត្ដតាមហ៊ូកុំ ឬមកពីបងប្អូនបានជឿដំណឹងល្អ ដែលបងប្អូនបានស្ដាប់?
អុលឡោះផ្ដល់សក្ខីភាពរួមជាមួយពួកគេ ដោយសំដែងទីសំគាល់ អំណាច និងការអស្ចារ្យគ្រប់យ៉ាង ព្រមទាំងចែកអំណោយទានរបស់រសអុលឡោះដ៏វិសុទ្ធមក ស្របតាមបំណងទ្រង់ផង។