ខ្វះការពិគ្រោះគ្នា គម្រោងការតែងតែបរាជ័យ មានទីប្រឹក្សាច្រើន គម្រោងការតែងតែសម្រេច។
កិច្ចការ 15:6 - អាល់គីតាប ក្រុមសាវ័ក និងក្រុមអះលីជំអះ ក៏ប្រជុំគ្នា ដើម្បីពិនិត្យពិច័យមើលសំណុំរឿងនេះ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកសាវ័ក និងពួកចាស់ទុំក៏ជួបជុំគ្នាដើម្បីពិចារណារឿងនេះ។ Khmer Christian Bible បន្ទាប់មក ពួកសាវក និងពួកចាស់ទុំបានជួបជុំគ្នាដើម្បីពិចារណាអំពីបញ្ហានេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសាវក និងពួកចាស់ទុំ ក៏ជួបជុំគ្នាដើម្បីពិចារណារឿងនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមសាវ័ក និងក្រុមព្រឹទ្ធាចារ្យ ក៏ប្រជុំគ្នា ដើម្បីពិនិត្យពិច័យមើលសំណុំរឿងនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសាវក នឹងពួកចាស់ទុំ ក៏ប្រជុំគ្នាប្រឹក្សាពីដំណើរនោះ |
ខ្វះការពិគ្រោះគ្នា គម្រោងការតែងតែបរាជ័យ មានទីប្រឹក្សាច្រើន គម្រោងការតែងតែសម្រេច។
ដ្បិតនៅទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ»។
ប៉ូល និងបារណាបាសបានប្រកែកជំទាស់នឹងអ្នកទាំងនោះ ព្រមទាំងជជែកវែកញែកជាមួយពួកគេយ៉ាងខ្លាំង។ ពួកបងប្អូនបានសម្រេចចិត្ដចាត់លោកប៉ូល និងលោកបារណាបាសឲ្យទៅក្រុងយេរូសាឡឹម ដោយមានបងប្អូនខ្លះទៀតទៅជាមួយផង ដើម្បីឲ្យទៅជម្រាបក្រុមសាវ័ក និងក្រុមអះលីជំអះអំពីរឿងនេះ។
ពេលនោះ ក្រុមសាវ័ក ក្រុមអះលីជំអះ និងក្រុមជំអះទាំងមូលយល់ឃើញថា គួរតែជ្រើសយកបងប្អូនខ្លះក្នុងចំណោមពួកគេ ជាអ្នកដែលពួកបងប្អូនគោរពដើម្បីចាត់ឲ្យទៅក្រុងអន់ទីយ៉ូកជាមួយលោកប៉ូល និងលោកបារណាបាស។ គេបានជ្រើសយកលោកយូដាស ហៅបារសាបាស និងលោកស៊ីឡាស។
យើងខ្ញុំទាំងអស់គ្នាបានសម្រេចចិត្ដជ្រើសរើសយកគ្នាយើងខ្លះ ចាត់ឲ្យមកជួបបងប្អូនជាមួយលោកប៉ូល និងលោកបារណាបាសដ៏ជាទីស្រឡាញ់របស់យើង
កាលមកដល់ក្រុងយេរូសាឡឹមហើយ ក្រុមជំអះ ក្រុមសាវ័ក និងក្រុមអះលីជំអះនាំគ្នាទទួលពួកគាត់។ ពួកគាត់ក៏ជម្រាបអំពីកិច្ចការទាំងប៉ុន្មាន ដែលអុលឡោះបានធ្វើជាមួយពួកគាត់។
នៅតាមក្រុងនានា ដែលពួកអ្នកប៉ូលធ្វើដំណើរកាត់ លោកបានប្រាប់អ្នកជឿឲ្យដឹង អំពីសេចក្ដីសម្រេចរបស់ក្រុមសាវ័ក និងក្រុមអះលីជំអះ នៅក្រុងយេរូសាឡឹម ហើយសុំឲ្យគេអនុវត្ដតាម។
នៅថ្ងៃបន្ទាប់ លោកប៉ូលបានទៅផ្ទះលោកយ៉ាកកូប ជាមួយយើង រីឯពួកអះលីជំអះទាំងអស់ ក៏ជួបជុំគ្នានៅទីនោះដែរ។
សាវ័កទាំងដប់ពីរនាក់ក៏កោះហៅពួកសិស្សទាំងអស់មក ហើយនិយាយថា៖ «មិនគួរឲ្យយើងខ្ញុំ ចោលការប្រកាសបន្ទូលរបស់អុលឡោះទៅបម្រើតុឡើយ។
ចូរទុកចិត្ដលើអ្នកដឹកនាំបងប្អូន ព្រមទាំងស្ដាប់បង្គាប់អ្នកទាំងនោះទៀតផង ដ្បិតគាត់តែងតែថែរក្សាព្រលឹងបងប្អូនជានិច្ច ព្រោះគាត់នឹងទទួលខុសត្រូវលើបងប្អូននៅចំពោះអុលឡោះ។ បើបងប្អូនស្ដាប់បង្គាប់គាត់ គាត់នឹងបំពេញមុខងារនេះដោយអំណរ គឺមិនមែនដោយថ្ងូរទេ។ ប្រសិនបើពួកគេបំពេញមុខងារទាំងថ្ងូរ បងប្អូនមុខជាគ្មានទទួលផលប្រយោជន៍អ្វីឡើយ។
ចូរបងប្អូនគិតដល់អ្នកដឹកនាំបងប្អូន ដែលបានប្រកាសបន្ទូលរបស់អុលឡោះឲ្យបងប្អូនស្ដាប់។ ចូរពិចារណាមើលជីវិតរបស់អ្នកទាំងនោះដែលចប់របៀបណា ហើយយកតម្រាប់តាមជំនឿរបស់គាត់ទៅ។