សិស្សទាំងដប់មួយនាក់ នាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ហើយឡើងទៅលើភ្នំដែលអ៊ីសាបានប្រាប់ឲ្យគេទៅ។
កិច្ចការ 13:31 - អាល់គីតាប អ៊ីសាបានបង្ហាញខ្លួនឲ្យអស់អ្នកដែលបានរួមដំណើរជាមួយគាត់ ពីស្រុកកាលីឡេ ទៅក្រុងយេរូសាឡឹម ឃើញអស់រយៈពេលជាច្រើនថ្ងៃ។ ឥឡូវនេះ អ្នកទាំងនោះធ្វើជាបន្ទាល់របស់អ៊ីសា នៅចំពោះមុខប្រជាជនទៀតផង។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវបានលេចមកអស់រយៈពេលជាច្រើនថ្ងៃ ដល់ពួកអ្នកដែលឡើងពីកាលីឡេមកយេរូសាឡិមជាមួយព្រះអង្គ; ឥឡូវនេះ អ្នកទាំងនោះបានជាសាក្សីរបស់ព្រះអង្គដល់ប្រជាជន Khmer Christian Bible ហើយព្រះអង្គបានបង្ហាញខ្លួនឲ្យពួកអ្នកដែលបានធ្វើដំណើរជាមួយព្រះអង្គពីស្រុកកាលីឡេទៅឯក្រុងយេរូសាឡិមឃើញជាច្រើនថ្ងៃ គឺអ្នកទាំងនេះហើយជាសាក្សីរបស់ព្រះអង្គដល់បណ្ដាជននៅសព្វថ្ងៃនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានលេចឲ្យអស់អ្នកដែលបានឡើងពីស្រុកកាលីឡេ មកក្រុងយេរូសាឡិមជាមួយព្រះអង្គបានឃើញ អស់រយៈពេលជាច្រើនថ្ងៃ។ ឥឡូវនេះ អ្នកទាំងនោះជាស្មរបន្ទាល់របស់ព្រះអង្គដល់ប្រជាជន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូបានបង្ហាញខ្លួនឲ្យអស់អ្នកដែលបានរួមដំណើរជាមួយព្រះអង្គ ពីស្រុកកាលីឡេទៅក្រុងយេរូសាឡឹម ឃើញអស់រយៈពេលជាច្រើនថ្ងៃ។ ឥឡូវនេះ អ្នកទាំងនោះធ្វើជាបន្ទាល់របស់ព្រះអង្គ នៅចំពោះមុខប្រជាជនទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទ្រង់លេចមក ឲ្យពួកអ្នកដែលបានឡើងពីស្រុកកាលីឡេ មកឯក្រុងយេរូសាឡិមជាមួយនឹងទ្រង់ បានឃើញជាយូរថ្ងៃ អ្នកទាំងនោះជាស្មរបន្ទាល់ពីទ្រង់ដល់ពួកជនទាំងឡាយ។ |
សិស្សទាំងដប់មួយនាក់ នាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ហើយឡើងទៅលើភ្នំដែលអ៊ីសាបានប្រាប់ឲ្យគេទៅ។
ហើយអ្នករាល់គ្នាក៏ធ្វើជាបន្ទាល់អំពីខ្ញុំដែរ ពីព្រោះអ្នករាល់គ្នានៅជាមួយខ្ញុំ តាំងពីដើមរៀងមក។
ពោលថា៖ «អ្នកស្រុកកាលីឡេអើយ! ហេតុដូចម្ដេចបានជាអ្នករាល់គ្នានៅតែឈរសម្លឹងមើលទៅលើមេឃដូច្នេះ?។ អ៊ីសានោះ អុលឡោះបានលើកពីកណ្ដាលចំណោមអ្នករាល់គ្នា ឡើងទៅសូរ៉កាហើយ គាត់នឹងត្រឡប់មកវិញ តាមរបៀបដូចដែលអ្នករាល់គ្នាបានឃើញគាត់ឡើងទៅសូរ៉កាដែរ»។
គឺចាប់តាំងពីគ្រាដែលយ៉ះយ៉ាបានធ្វើពិធីជ្រមុជទឹកឲ្យអ៊ីសា រហូតដល់ពេលអុលឡោះលើកយកអ៊ីសាចេញពីយើងទៅ ត្រូវឲ្យមានម្នាក់ ធ្វើជាបន្ទាល់រួមជាមួយយើង អំពីអ៊ីសារស់ឡើងវិញ»។
ក្រោយពេលរងទុក្ខលំបាករួចហើយ អ៊ីសាបានបង្ហាញខ្លួន តាមរបៀបផ្សេងៗឲ្យសាវ័កទាំងនោះឃើញថា អ៊ីសារស់ពិតប្រាកដមែន។ អ៊ីសាបានឲ្យគេឃើញអស់រយៈពេលសែសិបថ្ងៃ ព្រមទាំងនិយាយអំពីនគររបស់អុលឡោះផង។
ប៉ុន្ដែ អ្នករាល់គ្នានឹងទទួលអំណាចមួយ គឺអំណាចនៃរសអុលឡោះដ៏វិសុទ្ធមកសណ្ឋិតលើអ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំ នៅក្នុងក្រុងយេរូសាឡឹម ក្នុងស្រុកយូដាទាំងមូល ក្នុងស្រុកសាម៉ារី និងរហូតដល់ស្រុកដាច់ស្រយាលនៃផែនដី»។
យើងជាបន្ទាល់អំពីកិច្ចការទាំងអស់ដែលអ៊ីសាបានធ្វើ នៅក្នុងដែនដីរបស់ជនជាតិយូដា និងនៅក្រុងយេរូសាឡឹម។ ពួកគេបាននាំគ្នាសម្លាប់អ៊ីសាដោយព្យួរនៅលើឈើ។
ដល់អស់អ្នកដែលអុលឡោះបានជ្រើសរើសជាមុនឲ្យធ្វើជាបន្ទាល់ បានឃើញ គឺយើងហ្នឹងហើយជាបន្ទាល់ដែលបានបរិភោគជាមួយអ៊ីសា ក្រោយពេលគាត់បានរស់ឡើងវិញ។ អុលឡោះពុំបានឲ្យអ៊ីសាបង្ហាញខ្លួនឲ្យប្រជារាស្ដ្រទាំងមូលឃើញទេ។
បងប្អូនបានឲ្យគេសម្លាប់ម្ចាស់នៃជីវិត ប៉ុន្ដែ អុលឡោះបានប្រោសឲ្យគាត់រស់ឡើងវិញ យើងខ្ញុំជាសាក្សីអំពីហេតុការណ៍នេះ។
យើងខ្ញុំជាសាក្សីអំពីហេតុការណ៍ទាំងនេះ ហើយរសអុលឡោះដ៏វិសុទ្ធដែលអុលឡោះប្រទានដល់អស់អ្នកស្ដាប់បង្គាប់ទ្រង់ក៏ជាសាក្សីដែរ»។