ពេលនោះពេត្រុសមានប្រសាសន៍ថា៖ «គ្មាននរណាអាចឃាត់យើង មិនឲ្យធ្វើពិធីជ្រមុជទឹកជូនអស់អ្នកដែលបានទទួលរសអុលឡោះដ៏វិសុទ្ធ ដូចជាយើងបានទទួលដែរនោះទេ!»។
កិច្ចការ 10:44 - អាល់គីតាប ពេត្រុសកំពុងមានប្រសាសន៍នៅឡើយ ស្រាប់តែរសអុលឡោះដ៏វិសុទ្ធចុះមកសណ្ឋិតលើអស់អ្នកដែលស្ដាប់បន្ទូលនៃអុលឡោះ។ ព្រះគម្ពីរខ្មែរសាកល ខណៈដែលពេត្រុសកំពុងនិយាយព្រះបន្ទូលទាំងនេះនៅឡើយ ព្រះវិញ្ញាណដ៏វិសុទ្ធបានយាងចុះមកលើអស់អ្នកដែលកំពុងស្ដាប់ព្រះបន្ទូល។ Khmer Christian Bible ពេលលោកពេត្រុសកំពុងនិយាយអំពីសេចក្ដីទាំងនេះនៅឡើយ នោះព្រះវិញ្ញាណបរិសុទ្ធក៏មកសណ្ឋិតលើអ្នកទាំងអស់ដែលកំពុងស្ដាប់ព្រះបន្ទូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកពេត្រុសកំពុងតែមានប្រសាសន៍នៅឡើយ ព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើអស់អ្នកដែលកំពុងស្តាប់ព្រះបន្ទូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសកំពុងមានប្រសាសន៍នៅឡើយ ស្រាប់តែព្រះវិញ្ញាណដ៏វិសុទ្ធ*យាងចុះមកសណ្ឋិតលើអស់អ្នកដែលស្ដាប់ព្រះបន្ទូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពេត្រុសកំពុងតែអធិប្បាយនៅឡើយ នោះព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមក សណ្ឋិតលើអស់អ្នកដែលកំពុងតែស្តាប់ព្រះបន្ទូល |
ពេលនោះពេត្រុសមានប្រសាសន៍ថា៖ «គ្មាននរណាអាចឃាត់យើង មិនឲ្យធ្វើពិធីជ្រមុជទឹកជូនអស់អ្នកដែលបានទទួលរសអុលឡោះដ៏វិសុទ្ធ ដូចជាយើងបានទទួលដែរនោះទេ!»។
នៅពេលខ្ញុំចាប់ផ្ដើមនិយាយ រសអុលឡោះដ៏វិសុទ្ធក៏ចុះមកសណ្ឋិតលើពួកគេ ដូចរសអុលឡោះបានចុះមកសណ្ឋិតលើយើង កាលពីដើមដំបូងនោះដែរ។
អុលឡោះដែលឈ្វេងយល់ចិត្ដគំនិតរបស់មនុស្ស ទ្រង់បានបញ្ជាក់ថា ទ្រង់យល់ព្រមទទួលពួកគេ ដោយប្រទានរសអុលឡោះដ៏វិសុទ្ធឲ្យគេ ដូចទ្រង់បានប្រទានមកយើងដែរ។
លោកប៉ូលបានដាក់ដៃលើគេ រសអុលឡោះដ៏វិសុទ្ធក៏មកសណ្ឋិតលើគេ ហើយគេនាំគ្នានិយាយភាសាចម្លែកអស្ចារ្យ និងថ្លែងបន្ទូលនៃអុលឡោះផង។
កាលពួកគេសូមអង្វរអុលឡោះដូច្នោះរួចហើយ កន្លែងដែលគេជួបជុំគ្នានោះក៏រញ្ជួយ គេបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធទាំងអស់គ្នា ហើយនាំគ្នាថ្លែងបន្ទូលរបស់អុលឡោះ ដោយចិត្ដអង់អាច។