អ៊ីសាប្រសូតនៅភូមិបេថ្លេហិមក្នុងស្រុកយូដា នារជ្ជកាលស្តេចហេរ៉ូដ។ មានពួកហោរាចារ្យនាំគ្នាធ្វើដំណើរពីទិសខាងកើតមកដល់ក្រុងយេរូសាឡឹម
កិច្ចការ 10:37 - អាល់គីតាប បងប្អូនជ្រាបហេតុការណ៍ដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយ ជាហេតុការណ៍ដែលបានចាប់ផ្ដើមនៅស្រុកកាលីឡេ គឺបន្ទាប់ពីពេលដែលយ៉ះយ៉ា បានប្រកាសឲ្យបណ្ដាជនទទួលពិធីជ្រមុជទឹក។ ព្រះគម្ពីរខ្មែរសាកល និងការដែលបានកើតឡើងក្នុងយូឌាទាំងមូល ដោយចាប់ផ្ដើមពីកាលីឡេ ក្រោយពីពិធីជ្រមុជទឹកដែលយ៉ូហានបានប្រកាស Khmer Christian Bible គឺអំពីហេតុការណ៍ដែលបានកើតឡើងពាសពេញស្រុកយូដាទាំងមូល ចាប់តាំងពីស្រុកកាលីឡេទៅ គឺនៅក្រោយដែលលោកយ៉ូហានបានប្រកាសអំពីពិធីជ្រមុជទឹក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាជ្រាបពីអ្វីដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយ ដោយចាប់ផ្ដើមពីស្រុកកាលីឡេ ក្រោយពីពិធីជ្រមុជទឹកដែលលោកយ៉ូហានបានប្រកាស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនជ្រាបហេតុការណ៍ដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយ ជាហេតុការណ៍ដែលបានចាប់ផ្ដើមនៅស្រុកកាលីឡេ គឺបន្ទាប់ពីពេលដែលលោកយ៉ូហានបានប្រកាសឲ្យបណ្ដាជនទទួលពិធីជ្រមុជទឹក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ្នករាល់គ្នាដឹងស្រាប់ហើយ គឺជារឿងដែលបានថ្លែងប្រាប់ ចាប់តាំងពីស្រុកកាលីឡេ ក្នុងគ្រាក្រោយដែលលោកយ៉ូហានបានប្រកាសប្រាប់ពីបុណ្យជ្រមុជទឹក ក៏ផ្សាយមកគ្រប់ក្នុងស្រុកយូដាផង |
អ៊ីសាប្រសូតនៅភូមិបេថ្លេហិមក្នុងស្រុកយូដា នារជ្ជកាលស្តេចហេរ៉ូដ។ មានពួកហោរាចារ្យនាំគ្នាធ្វើដំណើរពីទិសខាងកើតមកដល់ក្រុងយេរូសាឡឹម
គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយគាត់ក៏ធ្វើពិធីជ្រមុជទឹកឲ្យគេក្នុងទន្លេយ័រដាន់។
ប៉ុន្តែ គេរឹតតែចោទប្រកាន់ខ្លាំងឡើងៗថា៖ «អ្នកនេះបានបំបះបំបោរប្រជាជន ដោយបង្រៀនគេចាប់តាំងពីស្រុកកាលីឡេ រហូតមកដល់ទីនេះ»។
អ៊ីសាត្រឡប់ទៅស្រុកកាលីឡេវិញ ប្រកបដោយអំណាចរបស់រសអុលឡោះ នាមអ៊ីសាឮល្បីល្បាញពាសពេញតំបន់នោះ។
គឺចាប់តាំងពីគ្រាដែលយ៉ះយ៉ាបានធ្វើពិធីជ្រមុជទឹកឲ្យអ៊ីសា រហូតដល់ពេលអុលឡោះលើកយកអ៊ីសាចេញពីយើងទៅ ត្រូវឲ្យមានម្នាក់ ធ្វើជាបន្ទាល់រួមជាមួយយើង អំពីអ៊ីសារស់ឡើងវិញ»។
អុលឡោះបានប្រទានបន្ទូលមកឲ្យជនជាតិអ៊ីស្រអែល ដោយនាំដំណឹងល្អមកប្រាប់គេ អំពីសេចក្ដីសុខសាន្ដ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស គឺអ៊ីសានេះហើយ ដែលជាអម្ចាស់លើមនុស្សទាំងអស់។
បងប្អូនបានជ្រាបថា អុលឡោះបានចាក់រសអុលឡោះដ៏វិសុទ្ធ និងអំណាច តែងតាំងអ៊ីសា ជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបដែរថា អ៊ីសាបានដើរពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្ដអំពើល្អ និងប្រោសអស់អ្នកដែលត្រូវអ៊ីព្លេសសង្កត់សង្កិនឲ្យបានជា ដ្បិតអុលឡោះនៅជាមួយអ៊ីសា។
បងប្អូនអ៊ីស្រអែលអើយ សូមស្ដាប់ពាក្យនេះចុះ! អុលឡោះបានរ៉ាប់រងទទួលអ៊ីសា ជាអ្នកភូមិណាសារ៉ែត នៅមុខបងប្អូនទាំងអស់គ្នា ដោយអុលឡោះបានសំដែងការអស្ចារ្យ អំណាច និងទីសំគាល់ផ្សេងៗ នៅកណ្ដាលចំណោមបងប្អូន តាមរយៈអ៊ីសាដូចបងប្អូនជ្រាបស្រាប់ហើយ។
ស្តេចក៏ជ្រាបអំពីហេតុការណ៍ទាំងនេះ រួចស្រេចទៅហើយដែរ ខ្ញុំហ៊ាននិយាយនៅចំពោះមុខស្តេច ដោយឥតភ័យខ្លាចឡើយ ដ្បិតខ្ញុំជឿជាក់ថា ស្តេចជ្រាបទាំងអស់ ព្រោះហេតុការណ៍នេះមិនមែនកើតឡើងស្ងាត់ៗ នៅកៀនកោះណាមួយនោះទេ។
យើងចង់ស្ដាប់លោកមានប្រសាសន៍អំពីគំនិតរបស់លោក ព្រោះយើងដឹងថាមានគេជំទាស់នឹងគណៈរបស់លោកនៅគ្រប់ទីកន្លែង»។