ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 10:29 - អាល់គីតាប

ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​មក​ភ្លាម ឥត​មាន​ជំទាស់​អ្វី​សោះ នៅ​ពេល​ដែល​បង​ប្អូន​ហៅ​ខ្ញុំ​មក។ ឥឡូវ​នេះ សុំ​ប្រាប់​ខ្ញុំ​មើល៍ បង​ប្អូន​ហៅ​ខ្ញុំ​មក​មាន​ការ​អ្វី?»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហេតុនេះហើយបានជា​ខ្ញុំ​មក​ដោយ​ឥតប្រកែក​ឡើយ ពេល​ត្រូវបាន​អញ្ជើញមក​។ ដូច្នេះ ខ្ញុំ​សូម​សួរថា តើ​អ្នករាល់គ្នា​បាន​អញ្ជើញ​ខ្ញុំ​មក​សម្រាប់​ការ​អ្វី​?”។

សូមមើលជំពូក

Khmer Christian Bible

ហេតុនេះ​បាន​ជា​ពេល​អ្នក​រាល់គ្នា​ហៅ​ខ្ញុំ​មក​ ខ្ញុំ​ក៏​មក​ដោយ​ឥត​ប្រកែក​ ដូច្នេះ​ខ្ញុំ​សូម​សួរ​អ្នក​រាល់គ្នា​ថា​ តើ​អ្នក​រាល់គ្នា​ហៅ​ខ្ញុំ​មក​នេះ​មាន​ការ​អ្វី​ដែរ‍?»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នេះ​ហើយ បាន​ជា​ពេល​លោកចាត់​គេ​ទៅ​ហៅ​ខ្ញុំ ខ្ញុំ​ក៏​មក​ភ្លាម ឥត​ជំទាស់​អ្វី​ឡើយ។ ដូច្នេះ ខ្ញុំ​សុំ​សួរ​ថា តើ​ហៅ​ខ្ញុំ​មក​មាន​ការ​អ្វី?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មក​ភ្លាម ឥត​មាន​ជំទាស់​អ្វី​សោះ នៅ​ពេល​ដែល​បងប្អូន​ហៅ​ខ្ញុំ​មក។ ឥឡូវ​នេះ សុំ​ប្រាប់​ខ្ញុំ​មើល៍ បងប្អូន​ហៅ​ខ្ញុំ​មក​មាន​ការ​អ្វី?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​នោះ​បាន​ជា​កាល​លោក​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ខ្ញុំ នោះ​ខ្ញុំ​បាន​មក​ដោយ​ឥត​ប្រកែក​សោះ ដូច្នេះ ខ្ញុំ​សូម​សួរ​លោក តើ​លោក​ឲ្យ​ខ្ញុំ​មក​មាន​ការ​អ្វី

សូមមើលជំពូក



កិច្ចការ 10:29
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ប្រញាប់‌ប្រញាល់​ប្រតិបត្តិ តាម​បទ​បញ្ជា​របស់​ទ្រង់ ឥត​ធ្វេស‌ប្រហែស​សោះ​ឡើយ។


គាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង​ប្អូន​ជ្រាប​ឬ​ទេ ហ៊ូកុំ​របស់​សាសនា​យូដា ហាម​មិន​ឲ្យ​សាសន៍​យូដា​ទាក់‌ទង​ជា​មួយ​ជន​បរទេស ឬ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គេ​ឡើយ។ ប៉ុន្ដែ អុលឡោះ​បាន​បង្ហាញ​ខ្ញុំ​ឲ្យ​ដឹង​ថា មិន​ត្រូវ​ប្រកាន់​នរណា​ម្នាក់​ថា ជា​មនុស្ស​ដែល​ហ៊ូកុំ​ហាម​ឃាត់​មិន​ឲ្យ​ទាក់‌ទង ឬ​ជា​មនុស្ស​មិន​បរិសុទ្ធ​នោះ​ឡើយ។


លោក​កូនេ‌លាស​មាន​ប្រសាសន៍​ថា៖ «កាល​ពី​បី​ថ្ងៃ​មុន ពេល​ខ្ញុំ​កំពុង​ទូរអា​ក្នុង​ផ្ទះ​ខ្ញុំ នៅ​ម៉ោង​បី​រសៀល មាន​បុរស​ម្នាក់​ស្លៀក​សម្លៀក‌បំពាក់​ភ្លឺ​ត្រចះ‌ត្រចង់​មក​ឈរ​នៅ​មុខ​ខ្ញុំ ហើយ​ពោល​ថា


តែ​ត្រូវ​ទុក​ឲ្យ​អាល់ម៉ា‌ហ្សៀស​ជា‌អម្ចាស់​សំដែង​អំណាច ក្នុង​ចិត្ដ​គំនិត​របស់​បង​ប្អូន​វិញ។ ត្រូវ​ប្រុង​ប្រៀប​ខ្លួន​ឆ្លើយ​តទល់​នឹង​អស់​អ្នក​ដែល​សាក​សួរ​អំពី​សេចក្ដី​សង្ឃឹម​របស់​បង​ប្អូន​នោះ​ជា‌និច្ច