នៅថ្ងៃនោះ អុលឡោះតាអាឡាបានចងសម្ពន្ធមេត្រីជាមួយអ៊ីប្រាំ ដោយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ដោយគិតចាប់តាំងពីទន្លេស្រុកអេស៊ីប រហូតដល់ទន្លេធំ ពោលគឺទន្លេអឺប្រាត
កាឡាទី 3:20 - អាល់គីតាប ប៉ុន្ដែ ប្រសិនបើមានតែម្នាក់នោះ មិនបាច់ឲ្យមាននរណាធ្វើអន្ដរាគមន៍ឡើយ។ រីឯអុលឡោះវិញ មានតែមួយប៉ុណ្ណោះ។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ អ្នកកណ្ដាលមិនមែនសម្រាប់តែភាគីម្ខាងទេ ប៉ុន្តែព្រះមានតែមួយអង្គគត់។ Khmer Christian Bible អ្នកសម្រុះសម្រួលមិនមែនសម្រាប់ភាគីតែម្ខាងឡើយ ប៉ុន្តែព្រះជាម្ចាស់គឺមួយអង្គប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកកណ្ដាលមិនមែនសម្រាប់តែភាគីម្ខាងនោះឡើយ រីឯព្រះវិញ មានតែមួយព្រះអង្គប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ប្រសិនបើមានតែម្នាក់នោះ មិនបាច់ឲ្យមាននរណាធ្វើអន្តរាគមន៍ឡើយ។ រីឯព្រះជាម្ចាស់វិញ មានតែមួយព្រះអង្គប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯអ្នកកណ្តាល នោះមិនមែនបង្រួបបង្រួមអ្នកណាតែម្នាក់ឯងនោះឡើយ តែចំណែកព្រះ ទ្រង់ជាព្រះតែ១ទេ។ |
នៅថ្ងៃនោះ អុលឡោះតាអាឡាបានចងសម្ពន្ធមេត្រីជាមួយអ៊ីប្រាំ ដោយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ដោយគិតចាប់តាំងពីទន្លេស្រុកអេស៊ីប រហូតដល់ទន្លេធំ ពោលគឺទន្លេអឺប្រាត
ស្តេចហេរ៉ូដមានទំនាស់ជាមួយអ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន។ អ្នកទាំងនោះបានរួមចិត្ដគំនិតគ្នាចូលទៅជួបស្ដេច។ គេបានបញ្ចុះបញ្ចូលលោកបា្លសតុស ជាមហាតលិកឲ្យមកខាងគេ ហើយសូមសន្ដិភាពពីស្ដេច ដ្បិតស្រុករបស់គេទទួលស្បៀងអាហារពីនគរស្តេចហេរ៉ូដ។
ខ្ញុំនិយាយដូច្នេះចង់ពន្យល់ថា អុលឡោះបានទុកពាក្យបណ្ដាំមួយយ៉ាងត្រឹមត្រូវ រួចស្រេចហើយ។ រីឯហ៊ូកុំដែលមកដល់ បួនរយសាមសិបឆ្នាំក្រោយមកទៀតនោះ ពុំបានលុបបំបាត់ពាក្យបណ្ដាំរបស់អុលឡោះឡើយបើពុំនោះទេ បន្ទូលសន្យានៃអុលឡោះមុខជាបាត់ខ្លឹមសារមិនខាន។
អ៊ីស្រអែលអើយ ចូរស្តាប់! មានតែអុលឡោះតាអាឡាជាម្ចាស់របស់យើង តែមួយគត់ ដែលពិតជាអុលឡោះតាអាឡា។
ដ្បិតមានម្ចាស់តែមួយ មានស្ពានមេត្រីតែមួយរវាងអុលឡោះ និងមនុស្សលោក គឺអាល់ម៉ាហ្សៀសអ៊ីសាដែលជាមនុស្ស។
បងប្អូនចូលមកជិតអ៊ីសា ដែលជាស្ពាននៃសម្ពន្ធមេត្រីថ្មី ហើយចូលមកជិតឈាមសម្រាប់ប្រោះ គឺជាឈាមដែលសូមអង្វរ ប្រសើរជាងឈាមរបស់ហាបេលទៅទៀត។
ឥឡូវនេះ អាល់ម៉ាហ្សៀសបានទទួលមុខងារប្រសើរជាងអ៊ីមុាំទាំងនោះទៅទៀត ព្រោះគាត់ជាស្ពាននៃសម្ពន្ធមេត្រីមួយប្រសើរជាងជាសម្ពន្ធមេត្រីដែលចងឡើង ដោយសារបន្ទូលសន្យាដ៏ប្រសើរជាង។
ហេតុនេះ អាល់ម៉ាហ្សៀសជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី ដើម្បីឲ្យអស់អ្នកដែលអុលឡោះត្រាស់ហៅ ទទួលមត៌កដ៏ស្ថិតស្ថេរអស់កល្បជានិច្ច តាមបន្ទូលសន្យាព្រោះអាល់ម៉ាហ្សៀសបានស្លាប់ ដើម្បីលោះមនុស្សលោកឲ្យរួចផុតពីទោស ដែលគេបានប្រព្រឹត្ដល្មើស កាលនៅក្រោមសម្ពន្ធមេត្រីទីមួយ។