ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 4:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​យក​ព្រះ‌សិរសា​របស់​ព្រះ‌បាទ​អ៊ីស‌បូសែត​ទៅ​ថ្វាយ​ព្រះ‌បាទ​ដាវីឌ នៅ​ក្រុង​ហេប្រូន ហើយ​ទូល​ព្រះ‌រាជា​ថា៖ «នេះ​ជា​ព្រះ‌សិរសា​របស់​ស្ដេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ព្រះ‌បាទ​សូល ដែល​ជា​ខ្មាំង​សត្រូវ​របស់​ព្រះ‌ករុណា។ ព្រះ‌បាទ​សូល​តែងតែ​ប៉ុន‌ប៉ង​ធ្វើ​គុត​ព្រះ‌ករុណា ថ្ងៃ​នេះ ព្រះ‌អម្ចាស់​បាន​សង‌សឹក​ព្រះ‌បាទ​សូល និង​រាជ‌វង្ស ថ្វាយ​ព្រះ‌ករុណា​ជា​អម្ចាស់​ហើយ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​នាំ​យក​ព្រះ‌សិរ​របស់​អ៊ីស-បូសែត ទៅ​ថ្វាយ​ព្រះបាទ​ដាវីឌ​នៅ​ក្រុង​ហេប្រុន ទូល​ថា៖ «បពិត្រ​ព្រះ‌រាជា នេះ​ព្រះ‌សិរ​របស់​អ៊ីស-បូសែត បុត្រ​របស់​ស្តេច​សូល ជា​ខ្មាំង​សត្រូវ ដែល​ស្វែង​រក​ជីវិត​ទ្រង់ នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​សង‌សឹក​នឹង​ស្ដេចសូល ព្រម​ទាំង​វង្សា​របស់​ព្រះ‌អង្គ ជំនួស​ព្រះ‌ករុណា​ដ៏​ជា​ម្ចាស់​នៃ​ទូល‌បង្គំ​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​នាំ​យក​ព្រះ‌សិរ​នៃ​អ៊ីស-បូសែត ទៅ​ឯ​ដាវីឌ​នៅ​ក្រុង​ហេប្រុន ទូល​ថា បពិត្រ​ព្រះ‌រាជា នេះ​ព្រះ‌សិរ​របស់​អ៊ីស-បូសែត បុត្រ​សូល ជា​ខ្មាំង​សត្រូវ ដែល​ស្វែង​រក​ជីវិត​ទ្រង់ នៅ​ថ្ងៃ​នេះព្រះ‌យេហូវ៉ា​ទ្រង់​បាន​សង‌សឹក​នឹង​សូល ព្រម​ទាំង​វង្សា​របស់​ទ្រង់ ជំនួស​ព្រះ‌ករុណា​ដ៏​ជា​ម្ចាស់​នៃ​ទូលបង្គំ​ហើយ

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​យក​ក្បាល​របស់​ស្តេច​អ៊ីស‌បូសែត ទៅ​ជូន​ស្តេច​ទត នៅ​ក្រុង​ហេ‌ប្រូន ហើយ​ជម្រាប​ថា៖ «នេះ​ជា​ក្បាល​របស់​ស្តេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ស្តេច​សូល ដែល​ជា​ខ្មាំង​សត្រូវ​របស់​ស្តេច។ ស្តេច​សូល​តែងតែ​ប៉ុន‌ប៉ង​សម្លាប់​ស្តេច ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​បាន​សង‌សឹក​ស្តេច​សូល និង​រាជ‌វង្ស ជូន​ស្តេច​ហើយ!»។

សូមមើលជំពូក



២ សាំ‌យូ‌អែល 4:8
18 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អហ៊ី‌ម៉ាស់​ជា​កូន​របស់​លោក​សាដុក ពោល​ទៅ​កាន់​លោក​យ៉ូអាប់​ថា៖ «សូម​ទុក​ឲ្យ​ខ្ញុំ​រត់​ទៅ​ទូល​ព្រះ‌ករុណា​អំពី​ដំណឹង‌ល្អ​ថា ព្រះ‌អម្ចាស់​បាន​រក​យុត្តិធម៌​ឲ្យ​ព្រះ‌ករុណា ដោយ​រំដោះ​ព្រះ‌ករុណា​ពី​កណ្ដាប់​ដៃ​របស់​សត្រូវ»។


រំពេច​នោះ ជន‌ជាតិ​អេត្យូ‌ពី​មក​ដល់ ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា! ទូលបង្គំ​នាំ​ដំណឹង‌ល្អ​មក​ថ្វាយ​ព្រះ‌ករុណា។ ថ្ងៃ​នេះ ព្រះ‌អម្ចាស់​បាន​រក​យុត្តិធម៌​ថ្វាយ​ព្រះ‌ករុណា​ហើយ ព្រះអង្គ​បាន​រំដោះ​ព្រះ‌ករុណា ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ពួក​បះ‌បោរ​ទាំង​ប៉ុន្មាន»។


លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ ដែល​ជា​មេ‌ទ័ព​របស់​ព្រះ‌បាទ​សូល បាន​នាំ​សម្ដេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ព្រះ‌បាទ​សូល ឆ្លង​ទៅ​ក្រុង​ម៉ាហា‌ណែម។


ដ្បិត​ព្រះអង្គ​បាន​ឲ្យ​ទូលបង្គំ​មាន​ជ័យ‌ជម្នះ លើ​ខ្មាំង​សត្រូវ ព្រះអង្គ​បាន​បន្ទាប​ប្រជា‌ជន​នានា ឲ្យ​មក​នៅ​ក្រោម​អំណាច​ទូលបង្គំ


ទូលបង្គំ​នឹង​ថ្លែង​អំពី​សេចក្ដី​សុចរិត របស់​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ ដ្បិត​អស់​អ្នក​ដែល​ប្រាថ្នា​ឲ្យ​ទូលបង្គំ​វេទនា ត្រូវ​អាប់​ឱន និង​អាម៉ាស់​មុខ!


«ចូរ​ក្រោក​ឡើង នាំ​ព្រះ‌កុមារ និង​មាតា​របស់​ព្រះអង្គ​វិល​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រា‌អែល​វិញ​ទៅ ដ្បិត​ពួក​អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​គុត​ព្រះ‌កុមារ ស្លាប់​បាត់​អស់​ទៅ​ហើយ»។


ស្ថាន​បរម‌សុខ​អើយ ចូរ​អរ​សប្បាយ​នឹង​ការ​វិនាស​របស់​ក្រុង​នេះ​ទៅ! អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ* សាវ័ក* និង​ព្យាការី* ចូរ​អរ​សប្បាយ​ដែរ ដ្បិត​ព្រះ‌ជា‌ម្ចាស់​បាន​រក​យុត្តិធម៌​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ដាក់​ទោស​ក្រុង​នេះ​ហើយ»។


អ្នក​ទាំង​នោះ​ស្រែក​អង្វរ​យ៉ាង​ខ្លាំងៗ​ថា: «ឱ​ព្រះ​ដ៏​ជា​ចៅហ្វាយ ព្រះ​ដ៏វិសុទ្ធ* និង​ស្មោះ​ត្រង់​អើយ! តើ​ពេល​ណា​ព្រះអង្គ​រក​យុត្តិធម៌ និង​សង‌សឹក​ពួក​នៅ​លើ​ផែនដី ដែល​បាន​បង្ហូរ​ឈាម​យើង​ខ្ញុំ?»។


ទ្រង់​ចោល​លំពែង​ទៅ​ដោយ​នឹក​ថា៖ «អញ​នឹង​គប់​ទម្លុះ​ដាវីឌ​ភ្ជាប់​ទៅ​នឹង​ជញ្ជាំង»។ ប៉ុន្តែ លោក​ដាវីឌ​គេច​ផុត​ដល់​ទៅ​ពីរ​លើក។


ព្រះ‌បាទ​សូល​បាន​ប្រាប់​សម្ដេច​យ៉ូណា‌ថាន​ជា​បុត្រ ព្រម​ទាំង​នាម៉ឺន​មន្ត្រី ពី​បំណង​ដែល​ស្ដេច​ចង់​សម្លាប់​លោក​ដាវីឌ។ ប៉ុន្តែ សម្ដេច​យ៉ូណា‌ថាន ជា​បុត្រ​របស់​ព្រះ‌បាទ​សូល ស្រឡាញ់​លោក​ដាវីឌ​ណាស់។


ព្រះ‌បាទ​សូល​ចាត់​ទាហាន​ឲ្យ​វិល​ទៅ​រក​លោក​ដាវីឌ​វិញ ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​សែង​ទាំង​គ្រែ នាំ​គេ​យក​មក ដើម្បី​ឲ្យ​យើង​សម្លាប់​ចោល!»។


លោក​ដាវីឌ​រត់​ចេញ​ពី​ណាយ៉ូត ជិត​ភូមិ​រ៉ាម៉ា ទៅ​ជួប​សម្ដេច​យ៉ូណា‌ថាន ហើយ​សួរ​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី? តើ​ខ្ញុំ​មាន​កំហុស​អ្វី? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​បិតា​របស់​បង បាន​ជា​ស្ដេច​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»។


លោក​ដាវីឌ​ដឹង​ថា ព្រះ‌បាទ​សូល​តែង​លើក​ទ័ព​ស្វែង​រក​សម្លាប់​លោក ដូច្នេះ លោក​ស្នាក់​នៅ​ហូរ៉េ‌សា ក្នុង​វាល​រហោ‌ស្ថាន​ស៊ីភ។


អស់​អ្នក​ដែល​នៅ​ជា​មួយ​ជម្រាប​លោក​ថា៖ «នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​ជា​មួយ​លោក​ថា “យើង​នឹង​ប្រគល់​បច្ចា‌មិត្ត​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក” សូម​ប្រព្រឹត្ត​ចំពោះ​ស្ដេច តាម​លោក​យល់​ឃើញ​ទៅ​ចុះ»។ លោក​ដាវីឌ​ក្រោក​ឡើង លប​ចូល​ទៅ​កាត់​ជាយ​ព្រះ‌ភូសា​របស់​ព្រះ‌បាទ​សូល។


មាន​គេ​ប្រឆាំង តាម​ព្យាបាទ និង​រក​ប្រហារ​ជីវិត​លោក​ម្ចាស់ តែ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក នឹង​ការពារ​ជីវិត​លោក​ជានិច្ច មិន​ឲ្យ​លោក​ឃ្លាត​ឆ្ងាយ​ពី​ព្រះអង្គ​ឡើយ។ រីឯ​ជីវិត​ខ្មាំង​សត្រូវ​របស់​លោក​វិញ ព្រះអង្គ​បោះ​ចោល​ទៅ​ឆ្ងាយ ដូច​គេ​បាញ់​ខ្សែ​ដង្ហក់។