លោកសេឡេកជាជនជាតិអាំម៉ូន លោកណាហារ៉ា អ្នកស្រុកបៀរ៉ុត ដែលជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា
២ សាំយូអែល 4:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអ៊ីសបូសែតមានមេទ័ពពីរនាក់ ម្នាក់ឈ្មោះបាណា ម្នាក់ទៀតឈ្មោះរេកាប ។ អ្នកទាំងពីរជាកូនរបស់លោករីម៉ូន ជាអ្នកភូមិបៀរ៉ុត ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ គេចាត់ទុកភូមិបៀរ៉ុតនេះជាទឹកដីរបស់កុលសម្ព័ន្ធបេនយ៉ាមីន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទអ៊ីស-បូសែតមានមេទ័ពពីរនាក់ មួយឈ្មោះប្អាណា ហើយមួយទៀតឈ្មោះរេកាប ទាំងពីរនោះជាកូនរីម៉ូន ដែលជាពួកប្អៀរ៉ុត ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដ្បិតស្រុកប្អៀរ៉ុតក៏រាប់ទុកជារបស់ពួកបេនយ៉ាមីនដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯអ៊ីស-បូសែតទ្រង់មានមេទ័ព២នាក់ ១ឈ្មោះប្អាណា ហើយ១ទៀតឈ្មោះរេកាប ទាំង២នោះជាកូនរីម៉ូន ដែលជាពួកប្អៀរ៉ុត ក្នុងពូជអំបូរបេនយ៉ាមីន ដ្បិតស្រុកប្អៀរ៉ុត ក៏រាប់ទុកជារបស់ផងពួកបេនយ៉ាមីនដែរ អាល់គីតាប ស្តេចអ៊ីសបូសែតមានមេទ័ពពីរនាក់ ម្នាក់ឈ្មោះបាណា ម្នាក់ទៀតឈ្មោះរេកាប។ អ្នកទាំងពីរជាកូនរបស់លោករីម៉ូន ជាអ្នកភូមិបៀរ៉ុត ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន។ គេចាត់ទុកភូមិបៀរ៉ុតនេះ ជាទឹកដីរបស់កុលសម្ព័ន្ធពុនយ៉ាមីន |
លោកសេឡេកជាជនជាតិអាំម៉ូន លោកណាហារ៉ា អ្នកស្រុកបៀរ៉ុត ដែលជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា
បន្តិចក្រោយមក លោកយ៉ូអាប់ និងពលទាហានរបស់ព្រះបាទដាវីឌ វិលមកពីច្បាំងវិញ ទាំងនាំយកជយភណ្ឌយ៉ាងសន្ធឹកសន្ធាប់មកជាមួយផង។ ពេលនោះ លោកអប៊ីនើរពុំបាននៅក្នុងក្រុងហេប្រូនជាមួយព្រះបាទដាវីឌទេ ដ្បិតព្រះរាជាអនុញ្ញាតឲ្យលោកចាកចេញទៅ ដោយសុខសាន្ត។
លោករេកាប និងលោកបាណា ដែលជាកូនរបស់លោករីម៉ូន ជាអ្នកភូមិបៀរ៉ុត បានចូលទៅក្នុងដំណាក់របស់ព្រះបាទអ៊ីសបូសែត នៅពេលថ្ងៃត្រង់ ពេលនោះ ស្ដេចកំពុងតែផ្ទំ។
ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោករេកាប និងលោកបាណា ជាកូនរបស់លោករីម៉ូន អ្នកភូមិបៀរ៉ុតថា៖ «ខ្ញុំសុំប្រាប់អ្នកទាំងពីរ ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ហើយជាព្រះដែលបានរំដោះខ្ញុំ នៅគ្រប់គ្រាមានអាសន្នថា
គ្រានោះ កងទ័ពស៊ីរីបានចេញមកច្បាំងនឹងស្រុកអ៊ីស្រាអែល ហើយចាប់បានក្មេងស្រីម្នាក់នាំយកទៅជាឈ្លើយ។ ក្មេងស្រីនេះនៅបម្រើភរិយារបស់លោកណាម៉ាន់។
ស្ដេចស្រុកអ៊ីស្រាអែលរៀបចំពិធីជប់លៀងមួយយ៉ាងធំ ទទួលទាហានស៊ីរីទាំងនោះ។ កាលពួកគេបរិភោគរួចហើយ ស្ដេចឲ្យពួកគេវិលទៅរកម្ចាស់របស់ខ្លួនវិញ។ ចាប់តាំងពីពេលនោះមក ទាហានស៊ីរីលែងឈ្លានពានចូលមកក្នុងទឹកដីអ៊ីស្រាអែលទៀត។
ជនជាតិអ៊ីស្រាអែលទៅតាមពួកគេ ហើយនៅថ្ងៃទីបី ក៏បានទៅដល់ក្រុងរបស់គេ។ ក្រុងទាំងនោះគឺក្រុងគីបៀន ក្រុងកេភីរ៉ា ក្រុងបៀរ៉ុត និងក្រុងគារយ៉ាត-យារីម។