លោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលជាមេទ័ពរបស់ព្រះបាទសូល បាននាំសម្ដេចអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូល ឆ្លងទៅក្រុងម៉ាហាណែម។
២ សាំយូអែល 3:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអ៊ីសបូសែតបញ្ជាគេឲ្យទៅនាំព្រះនាងមិកាល់ពីផ្ទះប្ដីរបស់ព្រះនាងមក គឺលោកប៉ាសធាល ជាកូនរបស់លោកឡាអ៊ីស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះអ៊ីស-បូសែតក៏ចាត់គេឲ្យទៅនាំនាងពីប៉ាលធាល ជាកូនឡាអ៊ីស ប្តីនាងមក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ៊ីស-បូសែតក៏ចាត់គេឲ្យទៅនាំយកនាង ពីប៉ាលធាល ជាកូនឡាអ៊ីស ប្ដីនាងមក អាល់គីតាប ស្តេចអ៊ីសបូសែតបញ្ជាគេឲ្យទៅនាំនាងមិកាល់ ពីផ្ទះប្ដីរបស់នាងមក គឺលោកប៉ាសធាល ជាកូនរបស់លោកឡាអ៊ីស។ |
លោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលជាមេទ័ពរបស់ព្រះបាទសូល បាននាំសម្ដេចអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូល ឆ្លងទៅក្រុងម៉ាហាណែម។
បន្ទាប់មក ព្រះបាទដាវីឌចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូលថា៖ «សូមប្រគល់ព្រះនាងមិកាល់ ជាមហេសីរបស់ទូលបង្គំ មកឲ្យទូលបង្គំវិញ គឺមហេសីដែលទូលបង្គំយកស្បែកអង្គជាតរបស់ពួកភីលីស្ទីន ចំនួនមួយរយជូនជាបណ្ណាការ» ។
លោកប៉ាសធាលដើរពីក្រោយនាង ទាំងយំផង រហូតមកដល់បាហ៊ូរីម។ ពេលនោះ លោកអប៊ីនើរប្រាប់គាត់ថា «ចូរវិលទៅវិញទៅ!» គាត់ក៏វិលទៅផ្ទះវិញ។
រីឯភរិយាទីមួយរបស់លោកដាវីឌ គឺព្រះនាងមិកាល់ ជាបុត្រីរបស់ព្រះបាទសូល នោះបានត្រូវបិតាយកទៅរៀបការជាមួយលោកប៉ាល់ធី ជាកូនរបស់លោកឡាអ៊ីស ជាអ្នកស្រុកកាលីមវិញ។