ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 23:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ហេ‌លែប​ជា​កូន​របស់​លោក​បាណា អ្នក​ស្រុក​ពីថូផា លោក​អ៊ីត‌តាយ​ជា​កូន​របស់​លោក​រីបាយ ជា​អ្នក​ស្រុក​គីបៀរ ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេលែប​កូន​ប្អាណា ពី​ស្រុក​នថូផា អ៊ីត‌តាយ​កូន​រីបាយ ពី​ស្រុក​គី‌បៀរ ក្នុង​ពូជ​កូន​ចៅ​បេនយ៉ាមីន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេលែប ជា​កូន​ប្អាណា​ពី​នថូផា អ៊ីត‌តាយ​ជា​កូន​រីបាយ​ពី​គីបៀរ ក្នុង​ពូជ​កូន​ចៅ​បេន‌យ៉ាមីន

សូមមើលជំពូក

អាល់គីតាប

លោក​ហេ‌លែប ជា​កូន​របស់​លោក​បាណា អ្នក​ស្រុក​ពីថូផា លោក​អ៊ីត‌តាយ ជា​កូន​របស់​លោក​រីបាយ ជា​អ្នក​ស្រុក​គីបៀរ ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន

សូមមើលជំពូក



២ សាំ‌យូ‌អែល 23:29
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កង‌ពល​ទី​ដប់‌ពីរ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ដប់‌ពីរ ដឹក​នាំ​ដោយ​លោក​ហេល‌ដាយ ជា​អ្នក​ស្រុក​នេថូ‌ផា​នៃ​អំបូរ​អូធ្នាល។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០​នាក់។


អ្នក​ភូមិ​នថូ‌ផា​មាន ៥៦​នាក់


អ្នក​ភូមិ​បេថ្លេ‌ហិម និង​នថូ‌ផា​មាន​១៨៨​នាក់


ពួក​គេ​ក៏​នាំ​គ្នា​មក​ជួប​នឹង​លោក​កេដា‌លា​នៅ​មីសប៉ា។ អ្នក​ទាំង​នោះ គឺ​លោក​អ៊ីស្មា‌អែល​ជា​កូន​របស់​លោក​នេថា‌នា លោក​យ៉ូហាណាន និង​លោក​យ៉ូណា‌ថាន​ជា​កូន​របស់​លោក​ការ៉ា លោក​សេរ៉ាយ៉ា​ជា​កូន​របស់​លោក​ថានហ៊ូ‌មែត កូនៗ​របស់​លោក​អេផាយ អ្នក​ស្រុក​នថូ‌ផា និង​លោក​យេសា‌នា​ជា​កូន​របស់​ពួក​ម៉ាកា‌ទី ព្រម​ទាំង​ទាហាន​របស់​ពួក​គេ។


សេឡា អេឡេប យេប៊ូស (គឺ​ក្រុង​យេរូ‌សាឡឹម) គីបៀរ គារ‌យ៉ាត គឺ​មាន​ទាំង​អស់​ដប់‌បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ នេះ​ជា​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។


ព្រះ‌បាទ​សូល​ជ្រើស​រើស​ទាហាន​ចំនួន​បី​ពាន់​នាក់ ពី​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល គឺ​ពីរ​ពាន់​នាក់​ទុក​ឲ្យ​នៅ​ជា​មួយ​ស្ដេច ត្រង់​ភូមិ​មីក‌ម៉ាស់ និង​តំបន់​ភ្នំ​បេត‌អែល ហើយ​មួយ​ពាន់​នាក់​ទៀត​ឲ្យ​នៅ​ជា​មួយ​សម្ដេច​យ៉ូណា‌ថាន នៅ​ភូមិ​គីបៀរ ក្នុង​ស្រុក​បេន‌យ៉ាមីន។ រីឯ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ទ្រង់​បញ្ជូន​ឲ្យ​វិល​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។