Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 40:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ពួក​គេ​ក៏​នាំ​គ្នា​មក​ជួប​នឹង​លោក​កេដា‌លា​នៅ​មីសប៉ា។ អ្នក​ទាំង​នោះ គឺ​លោក​អ៊ីស្មា‌អែល​ជា​កូន​របស់​លោក​នេថា‌នា លោក​យ៉ូហាណាន និង​លោក​យ៉ូណា‌ថាន​ជា​កូន​របស់​លោក​ការ៉ា លោក​សេរ៉ាយ៉ា​ជា​កូន​របស់​លោក​ថានហ៊ូ‌មែត កូនៗ​របស់​លោក​អេផាយ អ្នក​ស្រុក​នថូ‌ផា និង​លោក​យេសា‌នា​ជា​កូន​របស់​ពួក​ម៉ាកា‌ទី ព្រម​ទាំង​ទាហាន​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 គេ​ក៏​មក​ឯ​កេដាលា ត្រង់​មីសប៉ា គឺ​មាន​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា យ៉ូ‌ហា‌ណាន និង​យ៉ូណាថាន ជា​កូន​ការា សេរ៉ាយ៉ា ជា​កូន​ថានហ៊ូមែត និង​ពួក​កូន​របស់​អេផាយ ពី​ស្រុក​នថូផា ហើយ​យេសានា ជា​កូន​របស់​ម្នាក់​នៅ​ម៉ាកាធី ព្រម​ទាំង​ពួក​ទាហាន​របស់​គេ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នោះ​គេ​ក៏​មក​ឯ​កេដាលា ត្រង់​មីសប៉ា គឺ​មាន​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា យ៉ូហា‌ណាន នឹង​យ៉ូណា‌ថាន​ជា​កូន​ការា សេរ៉ាយ៉ា ជា​កូន​ថាន‌ហ៊ូមែត នឹង​ពួក​កូន​របស់​អេផាយ ពី​ស្រុក​នថូផា ហើយ​យេសានា ជា​កូន​របស់​ម្នាក់​នៅ​ម៉ាកាធី ព្រម​ទាំង​ពួក​ទាហាន​របស់​គេ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ពួក​គេ​ក៏​នាំ​គ្នា​មក​ជួប​នឹង​លោក​កេដា‌លា​នៅ​មីសប៉ា។ អ្នក​ទាំង​នោះ គឺ​លោក​អ៊ីស្មា‌អែល​ជា​កូន​របស់​លោក​នេថា‌នា លោក​យ៉ូហាណាន និង​លោក​យ៉ូណា‌ថាន​ជា​កូន​របស់​លោក​ការ៉ា លោក​សេរ៉ាយ៉ា​ជា​កូន​របស់​លោក​ថានហ៊ូ‌មែត កូនៗ​របស់​លោក​អេផាយ អ្នក​ស្រុក​នថូ‌ផា និង​លោក​យេសា‌នា​ជា​កូន​របស់​ពួក​ម៉ាកា‌ទី ព្រម​ទាំង​ទាហាន​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង




យេរេមា 40:8
29 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ជន‌ជាតិ​អាំ‌ម៉ូន​ឃើញ​ថា ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌បាទ​ដាវីឌ​ក្រេវ‌ក្រោធ​ដូច្នេះ ពួក​គេ​ក៏​ទៅ​ជួល​ពល​ទាហាន​ស៊ីរី​ចំនួន​ពីរ​ម៉ឺន​នាក់​ពី​ក្រុង​បេត‌រេហូប និង​ស្រុក​សូបា មួយ​ពាន់​នាក់​ទៀត​ពី​កង‌ទ័ព​របស់​ស្ដេច​ស្រុក​ម៉ាកា ព្រម​ទាំង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ទៀត​ពី​ស្រុក​ថូប។


ទ័ព​អាំម៉ូន​បាន​ចេញ​មក​ត្រៀម​នៅ​មាត់​ទ្វារ​ក្រុង រីឯ​ទ័ព​ស៊ីរី​មក​ពី​ស្រុក​សូបា និង​ក្រុង​បេត‌រេហូប ព្រម​ទាំង​ទ័ព​ស្រុក​ថូប និង​ស្រុក​ម៉ាកា ចេញ​មក​ត្រៀម​នៅ​តាម​ទី​វាល។


លោក​អេលី‌ផាលេត​ជា​កូន​របស់​លោក​អហាសបៃ និង​ជា​ពូជ‌ពង្ស​របស់​ពួក​ម៉ាកាធី លោក​អេលីយ៉ាម​ជា​កូន​របស់​លោក​អហ៊ី‌ថូផែល អ្នក​ស្រុក​គីឡោ


កាល​ពួក​មេ​ទាហាន និង​ពល​ទាហាន​ទាំង​អស់ ដែល​មិន​បាន​ចុះ​ចូល​កង‌ទ័ព​បាប៊ី‌ឡូន ឮ​ដំណឹង​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​តែង‌តាំង​លោក​កេដា‌លា​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក ពួក​គេ​ក៏​នាំ​គ្នា​មក​ជួប​នឹង​លោក​កេដា‌លា នៅ​មីស‌ប៉ា។ អ្នក​ទាំង​នោះ គឺ​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា លោក​សេរ៉ាយ៉ា ជា​កូន​របស់​លោក​ថាន់‌ហ៊ូ‌ម៉េក ជា​អ្នក​ស្រុក​នេថូ‌ផា និង​លោក​យា‌សា‌នា ជា​កូន​របស់​ពួក​ម៉ាកា‌ធី ព្រម​ទាំង​ពល​ទាហាន​របស់​ពួក​គេ។


នៅ​ខែ​ទី​ប្រាំ‌ពីរ លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា ជា​ចៅ​របស់​លោក​អេលី‌សាម៉ា ដែល​ជាប់​ពូជ​ស្ដេច បាន​មក​ជា​មួយ​ទាហាន​ដប់​នាក់ ហើយ​សម្លាប់​លោក​កេដា‌លា ព្រម​ទាំង​ជន‌ជាតិ​យូដា និង​ជន‌ជាតិ​ខាល់ដេ ដែល​នៅ​ជា​មួយ​លោក​កេដា‌លា នៅ​មីស‌ប៉ា។


លោក​ម៉ាហា‌រាយ អ្នក​ស្រុក​នេថូ‌ផា លោក​ហេលែប​ជា​កូន​របស់​លោក​បាណា អ្នក​ស្រុក​នេថូ‌ផា


នាង​មាកា ជា​ប្រពន្ធ​ចុង​របស់​លោក​កាលែប បង្កើត​បាន​សេប៊ើរ និង​ទៀរ‌ហាណា។


រីឯ​កូន​ចៅ​របស់​លោក​សាល‌ម៉ា​គឺ​អ្នក​ភូមិ​បេថ្លេ‌ហិម អ្នក​ភូមិ​នេថូ‌ផា អ្នក​ភូមិ​អាត្រួត-‌បេត-‌យ៉ូអាប់ អ្នក​ភូមិ​ហាស៊ី-‌ហាម៉ា‌ណាធី​ចំនួន​ពាក់​កណ្ដាល អ្នក​ភូមិ​សោរីត


អ្នក​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក​សូរ៉ូ‌បាបិល លោក​យេសួរ លោក​នេហេមា លោក​សេរ៉ាយ៉ា លោក​រេអេ‌ឡាយ៉ា លោក​ម៉ាដេ‌កាយ លោក​ប៊ីល‌សាន លោក​មីស‌ផា លោក​ប៊ីគ‌វ៉ាយ លោក​រេហ៊ូម និង​លោក​បាណា។ ចំនួន​មនុស្ស​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល​មាន​ដូច​ត​ទៅ:


អ្នក​ភូមិ​នថូ‌ផា​មាន ៥៦​នាក់


អ្នក​ភូមិ​បេថ្លេ‌ហិម និង​នថូ‌ផា​មាន​១៨៨​នាក់


ពួក​មន្ត្រី​ខឹង​នឹង​លោក​យេរេមា​ជា​ខ្លាំង ពួក​គេ​វាយ​លោក ហើយ​ឃុំ​លោក​ក្នុង​ទី​ឃុំ‌ឃាំង​នៅ​ផ្ទះ​លោក​យ៉ូណា‌ថាន ជា​ស្មៀន​ហ្លួង ដ្បិត​គេ​បាន​ប្រើ​ផ្ទះ​នេះ​ជា​ទី​ឃុំ‌ឃាំង។


បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ សូម​ទ្រង់​មេត្តា​សណ្ដាប់​ពាក្យ​អង្វរ​ករ​របស់​ទូលបង្គំ​សិន សូម​កុំ​ឲ្យ​ទូលបង្គំ​វិល​ទៅ​ផ្ទះ​លោក​ស្មៀន​យ៉ូណា‌ថាន​ទៀត​ឡើយ បើ​មិន​ដូច្នោះ​ទេ ទូលបង្គំ​ពិត​ជា​ត្រូវ​ស្លាប់​មិន​ខាន!»។


លោក​ត្រូវ​ប្រាប់​ពួក​គេ​វិញ​ថា “ខ្ញុំ​បាន​មក​អង្វរ​ស្ដេច សូម​កុំ​បញ្ជូន​ខ្ញុំ​ទៅ​ផ្ទះ​របស់​លោក​យ៉ូណា‌ថាន​វិញ ក្រែង​លោ​ខ្ញុំ​ត្រូវ​ស្លាប់”»។


រីឯ​ជន‌ជាតិ​យូដា​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ស្រុក​អាំម៉ូន ស្រុក​អេដុម និង​ស្រុក​ឯ​ទៀតៗ ក៏​ឮ​ដំណឹង​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​ទុក​ប្រជា‌ជន​មួយ​ចំនួន​ដែល​នៅ​សេស‌សល់ ឲ្យ​រស់​ក្នុង​ស្រុក​យូដា ហើយ​តែង‌តាំង​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន ឲ្យ​គ្រប់‌គ្រង​លើ​អ្នក​ទាំង​នោះ​ដែរ។


លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា និង​មេ​ទាហាន​ទាំង​អស់​នៅ​តាម​ព្រៃ នាំ​គ្នា​មក​ជួប​លោក​កេដា‌លា​នៅ​មីសប៉ា


ជម្រាប​ថា៖ «តើ​លោក​ជ្រាប​ឬ​ទេ បាលីស ជា​ស្ដេច​របស់​ជន‌ជាតិ​អាំម៉ូន ចាត់​លោក​អ៊ីស្មា‌អែល​ជា​កូន​របស់​លោក​នេថា‌នា ឲ្យ​មក​សម្លាប់​លោក?»។ ប៉ុន្តែ លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម មិន​ជឿ​ពាក្យ​អ្នក​ទាំង​នោះ​ទេ។


លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា ជម្រាប​លោក​កេដា‌លា​ជា​សម្ងាត់ នៅ​មីសប៉ា​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​សម្លាប់​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា​ចុះ គ្មាន​នរណា​ដឹង​ទេ។ មិន​ត្រូវ​ទុក​ឲ្យ​គាត់​ប្រហារ​ជីវិត​លោក ហើយ​ឲ្យ​ជន‌ជាតិ​យូដា​ដែល​ប្រមូល​គ្នា​នៅ​ជុំ‌វិញ​លោក ត្រូវ​ខ្ចាត់‌ខ្ចាយ និង​ឲ្យ​ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់ ត្រូវ​វិនាស​អន្តរាយ​នោះ​ឡើយ»។


លោក​យេរេមា​ក៏​ទៅ​ជួប​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម នៅ​ក្រុង​មីសប៉ា រួច​ស្នាក់​នៅ​ជា​មួយ​គាត់ ក្នុង​ចំណោម​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក​នៅ​ឡើយ។


នៅ​ខែ​ទី​ប្រាំ‌ពីរ លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា ជា​ចៅ​របស់​លោក​អេលី‌សាម៉ា ដែល​ជាប់​ពូជ​ស្ដេច ហើយ​ធ្លាប់​កាន់​មុខ​តំណែង​នៅ​ក្នុង​វាំង បាន​មក​ជួប​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម នៅ​មីសប៉ា ដោយ​នាំ​ទាហាន​ដប់​នាក់​មក​ជា​មួយ​ផង។ ពេល​កំពុង​តែ​បរិភោគ​ជា​មួយ​គ្នា


កាល​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា និង​មេ​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ ដឹង​ពី​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា​បាន​ប្រព្រឹត្ត


លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា ក្រោក​ឡើង​ជា​មួយ​ទាហាន​របស់​គាត់​ទាំង​ដប់​នាក់ ហើយ​យក​ដាវ​ចាក់​សម្លាប់​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម ដែល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​បាន​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​ស្រុក។


ពួក​មេ‌ទ័ព​ទាំង​អស់ លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា លោក​យេសា‌នា​ជា​កូន​របស់​លោក​ហូសា‌យ៉ា និង​ប្រជា‌ជន​ទាំង​មូល ចាប់​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ នាំ​គ្នា​ទៅ​ជួប​ព្យាការី​យេរេមា


ហើយ​លោក​ក៏​ហៅ​លោក​យ៉ូហាណាន និង​ពួក​មេ‌ទ័ព​ទាំង​អស់​ដែល​នៅ​ជា​មួយ​គាត់ ព្រម​ទាំង​ប្រជា‌ជន​ទាំង​មូល តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ។


លោក​អសា‌រា​ជា​កូន​របស់​លោក​ហូសា‌យ៉ា លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា និង​អស់​អ្នក​ដែល​វាយ‌ឫក​ខ្ពស់ ពោល​មក​កាន់​លោក​យេរេមា​ថា៖ «លោក​និយាយ​កុហក! ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង ពុំ​បាន​ចាត់​លោក​ឲ្យ​មក​ហាម​ពួក​យើង​ទៅ​រស់​នៅ​ស្រុក​អេស៊ីប​ឡើយ


លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា និង​ពួក​មេ‌ទ័ព នាំ​ប្រជា‌ជន​យូដា​ទាំង​អស់​ដែល​នៅ​សេស‌សល់ គឺ​ប្រជា‌ជន​ដែល​ពី​មុន​ភៀស​ខ្លួន​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ជិត​ខាង​ទាំង​ប៉ុន្មាន ហើយ​វិល​មក​រស់​នៅ​ក្នុង​ស្រុក​យូដា​វិញ


អំបូរ​យ៉ាអ៊ារ​ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាណា‌សេ បាន​ទទួល​តំបន់​អើកុប​ទាំង​មូល រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​របស់​ជន‌ជាតិ​កេស៊ូ‌រី និង​ម៉ាកា‌ធី។ គេ​ដាក់​ឈ្មោះ​ទឹក​ដី​បាសាន​ថា ស្រុក​ហាវ៉ុត-‌យ៉ាអ៊ារ រហូត​មក​ទល់​សព្វ​ថ្ងៃ។


ព្រះ‌បាទ​អុក​គ្រប់‌គ្រង​តំបន់​ភ្នំ​ហ៊ើរ‌ម៉ូន ក្រុង​សាល់‌កា និង​ស្រុក​បាសាន​ទាំង​មូល​រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​កេស៊ួ‌រី និង​ស្រុក​ម៉ាកា‌ធី ព្រម​ទាំង​មួយ​ចំហៀង​ស្រុក​កាឡាដ ជា​ព្រំ‌ប្រទល់​ទឹក​ដី​របស់​ព្រះ‌បាទ​ស៊ីហុន ស្ដេច​ក្រុង​ហេស‌បូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម