មាគ៌ារបស់ព្រះជាម្ចាស់សុទ្ធតែល្អឥតខ្ចោះ ព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ពិតទាំងស្រុង ព្រះអង្គជាខែលការពារអស់អ្នកដែលមក ជ្រកកោននឹងព្រះអង្គ។
២ សាំយូអែល 22:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រទានកម្លាំងឲ្យទូលបង្គំវាយលុក ខ្មាំងសត្រូវ និងឲ្យទូលបង្គំអាចលោតរំលង កំពែងក្រុងរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយសារពឹងដល់ព្រះអង្គ នោះទូលបង្គំអាចរត់ចូលទៅតទល់នឹងកងទ័ព ហើយដោយសារព្រះនៃទូលបង្គំ នោះទូលបង្គំអាចលោតរំលងកំផែងបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះដោយពឹងដល់ទ្រង់ នោះទូលបង្គំរត់ចូលទៅតនឹងកងទ័ព ដោយសារព្រះនៃទូលបង្គំ នោះទូលបង្គំលោតរំលងកំផែងបាន អាល់គីតាប ទ្រង់ប្រទានកម្លាំងឲ្យខ្ញុំវាយលុក ខ្មាំងសត្រូវ និងឲ្យខ្ញុំអាចលោតរំលង កំពែងក្រុងរបស់ពួកគេ។ |
មាគ៌ារបស់ព្រះជាម្ចាស់សុទ្ធតែល្អឥតខ្ចោះ ព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ពិតទាំងស្រុង ព្រះអង្គជាខែលការពារអស់អ្នកដែលមក ជ្រកកោននឹងព្រះអង្គ។
ព្រះបាទដាវីឌ ព្រមទាំងកងទ័ពនាំគ្នាចេញទៅវាយយកក្រុងយេរូសាឡឹម។ ជនជាតិយេប៊ូសដែលរស់នៅតំបន់នោះ និយាយប្រមាថព្រះបាទដាវីឌថា៖ «អ្នកឯងចូលក្នុងទីក្រុងរបស់យើងមិនបានទេ ទោះបីមនុស្សខ្វាក់ ឬមនុស្សខ្វិន ក៏អាចរុញច្រានអ្នកឲ្យថយក្រោយវិញដែរ»។ គេពោលដូច្នេះ មកពីគេគិតថា ព្រះបាទដាវីឌមិនអាចដណ្ដើមយកទីក្រុងឡើយ។
ព្រះអង្គប្រទានកម្លាំងឲ្យទូលបង្គំ វាយលុកខ្មាំងសត្រូវ និងឲ្យទូលបង្គំអាចលោតរំលងកំពែង ក្រុងរបស់ពួកគេ។
ប៉ុន្តែ ក្នុងការទាំងនោះ យើងមានជ័យជម្នះលើសពីអ្នកមានជ័យជម្នះទៅទៀត ដោយព្រះអម្ចាស់ដែលបានស្រឡាញ់យើង។