ព្រះអម្ចាស់ធ្វើឲ្យផ្គរលាន់នៅលើមេឃ ព្រះដ៏ខ្ពង់ខ្ពស់បំផុតបន្លឺព្រះសូរសៀងមកពីលើ។
២ សាំយូអែល 22:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានផ្លេកបន្ទោរភ្លឺនៅខាងមុខព្រះអង្គ ហើយមានរងើកភ្លើងធ្លាក់ចុះមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានផ្លេកបន្ទោរភ្លឺព្រាកៗនៅពីមុខព្រះអង្គ ហើយមានរងើកភ្លើងធ្លាក់ចុះមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានព្រាកផ្លេកៗបានកាត់ឡើង ដោយសាររស្មីនៅចំពោះទ្រង់ អាល់គីតាប មានផ្លេកបន្ទោរភ្លឺនៅខាងមុខទ្រង់ ហើយមានរងើកភ្លើងធ្លាក់ចុះមក។ |
ព្រះអម្ចាស់ធ្វើឲ្យផ្គរលាន់នៅលើមេឃ ព្រះដ៏ខ្ពង់ខ្ពស់បំផុតបន្លឺព្រះសូរសៀងមកពីលើ។
មានផ្សែងហុយចេញមកពីព្រះនាសា របស់ព្រះអង្គ ព្រះអង្គផ្លុំភ្លើងដែលឆាបឆេះចេញមក ហើយក៏មានរងើកភ្លើងខ្ទាតចេញមកពី ព្រះឱស្ឋរបស់ព្រះអង្គដែរ។
ជនជាតិអ៊ីស្រាអែលឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ ដូចជាភ្លើងឆេះសន្ធោសន្ធៅនៅលើកំពូលភ្នំ។