ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 21:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​នាំ​ដំណឹង​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​ពី​ការ​ដែល​នាង​រីស‌ប៉ា ជា​កូន​របស់​លោក​អយ៉ា និង​ជា​ស្នំ​របស់​ព្រះ‌បាទ​សូល​បាន​ប្រព្រឹត្ត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​គេ​មក​ទូល​ព្រះបាទ​ដាវីឌ​ពី​ការ​ដែល​រីសប៉ា កូន​អ័យ៉ា ជា​អ្នក​ម្នាង​របស់​ស្តេច​សូល​ធ្វើ​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​គេ​មក​ទូល​ដាវីឌ​ពី​ការ​ដែល​រីសប៉ា កូន​អ័យ៉ា ជា​អ្នក‌ម្នាង​របស់​សូល​ធ្វើ​នោះ។

សូមមើលជំពូក

អាល់គីតាប

គេ​នាំ​ដំណឹង​ទៅ​ជម្រាប​ស្តេច​ទត ពី​ការ​ដែល​នាង​រីស‌ប៉ា ជា​កូន​របស់​លោក​អយ៉ា និង​ជា​ស្នំ​របស់​ស្តេច​សូល​បាន​ប្រព្រឹត្ត។

សូមមើលជំពូក



២ សាំ‌យូ‌អែល 21:11
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ អ្នក​ស្រុក​យូដា​នាំ​គ្នា​មក​ក្រុង​ហេប្រូន ហើយ​ចាក់​ប្រេង​អភិ‌សេក​លោក​ដាវីឌ ជា​ស្ដេច​របស់​ជន‌ជាតិ​យូដា។ មាន​គេ​នាំ​ដំណឹង​មក​ទូល​ព្រះ‌បាទ​ដាវីឌ​ថា អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ បាន​នាំ​គ្នា​បញ្ចុះ​សព​ព្រះ‌បាទ​សូល។


នាង​រីស‌ប៉ា ជា​កូន​ស្រី​របស់​លោក​អយ៉ា បាន​យក​បាវ​ទៅ​ក្រាល​លើ​ផ្ទាំង​ថ្ម​មួយ ហើយ​ស្ថិត​នៅ​ទី​នោះ តាំង​ពី​ដើម​រដូវ​ចម្រូត រហូត​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់​មក​លើ​សាក‌សព។ នៅ​ពេល​ថ្ងៃ នាង​ដេញ​សត្វ​មិន​ឲ្យ​ហើរ​មក​ទំ​លើ​សាក‌សព នៅ​ពេល​យប់ នាង​បាន​ដេញ​សត្វ​ព្រៃ​ដែរ។


ពេល​នោះ ព្រះ‌បាទ​ដាវីឌ​យាង​ទៅ​យក​អដ្ឋិ‌ធាតុ​របស់​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន​ពី​អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ។ ក្រោយ​ពេល​ព្រះ‌បាទ​សូល​ទទួល​បរា‌ជ័យ​នៅ​គីល‌បោ ជន‌ជាតិ​ភីលីស្ទីន​បាន​យក​សព​របស់​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន ជា​បុត្រ ទៅ​ព្យួរ​នៅ​ទីធ្លា​ក្រុង​បេត‌សាន ហើយ​អ្នក​ក្រុង​យ៉ាបេស​នាំ​គ្នា​លួច​យក​មក​វិញ។