ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 2:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អប៊ី‌នើរ​មាន​ប្រសាសន៍​ថា៖ «ចូរ​ដេញ​តាម​ក្មេង​ណា​ម្នាក់​នៅ​ខាង​ឆ្វេង ឬ​ខាង​ស្ដាំ ហើយ​ចាប់​ដោះ​យក​គ្រឿង​អាវុធ​របស់​គេ​ទៅ»។ ប៉ុន្តែ លោក​អេសា‌អែល​មិន​ព្រម​ឈប់​ដេញ​តាម​លោក​អប៊ី‌នើរ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ អ័ប៊ី‌នើរ​ប្រាប់​គាត់​ថា៖ «ចូរ​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង ដើម្បី​ចាប់​យុវជន​ណា​ម្នាក់ ហើយ​យក​គ្រឿង​សស្ត្រា‌វុធ​របស់​គេ​វិញ» តែ​អេ‌សា‌អែល​ចេះ​តែ​ដេញ​តាម​លោក​ទៅ មិន​ព្រម​បែរ​ចេញ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះអ័ប៊ី‌នើរ​ប្រាប់​គាត់​ថា ចូរ​ឯង​បែរ​ទៅ​ខាង​ស្តាំឬ​ខាង​ឆ្វេង ដើម្បី​នឹង​ចាប់​កំឡោះ​ណា​ម្នាក់ ហើយ​យក​គ្រឿង​សស្ត្រា‌វុធ​របស់​គេ​វិញ តែ​អេសា‌អែល​ចេះ​តែ​ដេញ​តាម​លោក​ទៅ មិន​ព្រម​បែរ​ចេញ​ឡើយ

សូមមើលជំពូក

អាល់គីតាប

លោក​អប៊ី‌នើរ​និយាយ​ថា៖ «ចូរ​ដេញ​តាម​ក្មេង​ណា​ម្នាក់​នៅ​ខាង​ឆ្វេង ឬ​ខាង​ស្តាំ ហើយ​ចាប់​ដោះ​យក​គ្រឿង​អាវុធ​របស់​គេ​ទៅ»។ ប៉ុន្តែ លោក​អេសា‌អែល​មិន​ព្រម​ឈប់​ដេញ​តាម​លោក​អប៊ី‌នើរ​ទេ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 2:21
3 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អប៊ី‌នើរ​ងាក​ក្រោយ​សួរ​ថា៖ «តើ​អ្នក​ជា​អេសា‌អែល​ឬ?»។ លោក​អេសា‌អែល​ឆ្លើយ​ថា៖ «ខ្ញុំ​នេះ​ហើយ!»។


លោក​អប៊ី‌នើរ​ពោល​មក​កាន់​លោក​អេសា‌អែល​ទៀត​ថា៖ «ចូរ​ឈប់​ដេញ​តាម​ខ្ញុំ​ទៅ! ហេតុ​អ្វី​បាន​ជា​បង្ខំ​ខ្ញុំ​ឲ្យ​សម្លាប់​អ្នក? ធ្វើ​ដូច្នេះ នៅ​ពេល​ក្រោយ តើ​ឲ្យ​ខ្ញុំ​មើល​មុខ​លោក​យ៉ូអាប់ ជា​បង​របស់​អ្នក​ដូច​ម្ដេច​បាន?»។


ដូច្នេះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​បាន​មក​សណ្ឋិត​លើ​លោក ធ្វើ​ឲ្យ​លោក​មាន​កម្លាំង​ខ្លាំង‌ក្លា។ លោក​ចុះ​ទៅ​ក្រុង​អាស‌កា‌ឡូន សម្លាប់​អ្នក​ស្រុក​នោះ​អស់​សាម‌សិប​នាក់ ហើយ​យក​សម្លៀក‌បំពាក់​របស់​គេ​មក​ប្រគល់​ឲ្យ​អស់​អ្នក​ដែល​បាន​បក​ស្រាយ​ប្រស្នា។ បន្ទាប់​មក ដោយ​ខឹង​ខ្លាំង​ពេក លោក​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​របស់​លោក​វិញ។