ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 18:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទាហាន​នោះ​តប​ទៅ​លោក​យ៉ូអាប់​ថា៖ «ទោះ​បី​លោក​ឲ្យ​ប្រាក់​ខ្ញុំ​ប្របាទ​មួយ​ពាន់​ស្លឹង​ក្ដី ក៏​ខ្ញុំ​ប្របាទ​មិន​ធ្វើ​ឃាត​បុត្រ​របស់​ស្ដេច​ដែរ ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ឮ​ស្ដេច​មាន​រាជ‌ឱង្ការ​ផ្ដែ‌ផ្ដាំ​លោក ព្រម​ទាំង​លោក​អប៊ី‌សាយ និង​លោក​អ៊ីត‌តាយ​ថា “សូម​ប្រណី​ដល់​អាប់‌សា‌ឡុម​ផង!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ អ្នក​នោះ​ឆ្លើយ​តប​ថា៖ «បើ​ទុក​ជា​បាន​ប្រាក់​មួយ​ពាន់​មក​ដៃ​ខ្ញុំ គង់​តែ​ខ្ញុំ​ក៏​មិន​ព្រម​លូក​ដៃ​ទៅ​ទាស់​នឹង​ព្រះ‌រាជ​បុត្រា​នៃ​ស្តេច​ដែរ ដ្បិត​យើង​ខ្ញុំ​បាន​ឮ​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​ផ្តាំ​ដល់​លោក និង​អ័ប៊ី‌សាយ ហើយ​អ៊ីត‌តាយ​ថា ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​ពាល់​អាប់សា‌ឡុម ជា​កូន​មាន​វ័យ​ក្មេង​នោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​អ្នក​នោះ​ឆ្លើយ​តប​ថា បើ​ទុក​ជា​បាន​ប្រាក់​១​ពាន់​មក​ដៃ​ខ្ញុំ គង់​តែ​ខ្ញុំ​ក៏​មិន​ព្រម​លូក​ដៃ​ទៅ​ទាស់​នឹង​ព្រះ‌រាជ​បុត្រា​នៃ​ស្តេច​ដែរ ដ្បិត​យើង​ខ្ញុំ​បាន​ឮ​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​ផ្តាំ​ដល់​លោក នឹង​អ័ប៊ី‌សាយ ហើយ​អ៊ីត‌តាយ​ថា ចូរ​ប្រយ័ត កុំ​ឲ្យ​អ្នក​ណា​ពាល់​អាប់‌សា‌ឡំម ជា​កូន​មាន​វ័យ​ក្មេង​នោះ​ឡើយ

សូមមើលជំពូក

អាល់គីតាប

ទាហាន​នោះ​តប​ទៅ​លោក​យ៉ូអាប់​ថា៖ «ទោះ​បី​លោក​ឲ្យ​ប្រាក់​ខ្ញុំ​មួយ​ពាន់​ស្លឹង​ក្តី ក៏​ខ្ញុំ​មិន​ធ្វើ​ឃាត​បុត្រ​របស់​ស្តេច​ដែរ ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ឮ​ស្តេច​មាន​ប្រសាសន៍​ផ្តែ‌ផ្តាំ​លោក ព្រម​ទាំង​លោក​អប៊ី‌សាយ និង​លោក​អ៊ីត‌តាយ​ថា “សូម​ប្រណី​ដល់​អាប់‌សា‌ឡុម​ផង!”។

សូមមើលជំពូក



២ សាំ‌យូ‌អែល 18:12
3 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «ឯង​បាន​ឃើញ​អាប់‌សា‌ឡុម​ឬ! ហេតុ​អ្វី​បាន​ជា​ឯង​មិន​ប្រហារ​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ទៅ? នោះ​ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ដប់​ស្លឹង និង​ខ្សែ​ក្រវាត់​មួយ​ជា​រង្វាន់​ដល់​ឯង»។


ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូអាប់ លោក​អប៊ី‌សាយ និង​លោក​អ៊ីត‌តាយ​ថា៖ «បើ​អស់​លោក​ស្រឡាញ់​យើង ចូរ​កុំ​ធ្វើ​បាប​អាប់‌សា‌ឡុម ជា​បុត្រ​របស់​យើង​ឡើយ!»។ ពល​ទ័ព​ទាំង​មូល​បាន​ឮ​រាជ‌ឱង្ការ ដែល​ព្រះ‌បាទ​ដាវីឌ​ផ្ដែ‌ផ្ដាំ​មេ‌ទ័ព​ទាំង​អស់ ស្ដី​អំពី​ស្ដេច​អាប់‌សា‌ឡុម។


មាន​គេ​មក​ជម្រាប​លោក​យ៉ូអាប់​ថា ស្ដេច​ទ្រង់​ព្រះ‌កន្សែង និង​អាឡោះ‌អាល័យ​ស្ដេច​អាប់‌សា‌ឡុម។