មានគេទូលព្រះបាទដាវីឌថា លោកអហ៊ីថូផែលស្ថិតក្នុងចំណោមពួកក្បត់ជាមួយសម្ដេចអាប់សាឡុមដែរ។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ឱព្រះអម្ចាស់អើយ! សូមធ្វើឲ្យយោបល់ទាំងប៉ុន្មានរបស់អហ៊ីថូផែលប្រែជាឥតបានការ»។
២ សាំយូអែល 17:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ស្ដេចអាប់សាឡុមមានរាជឱង្ការថា៖ «ចូរទៅអញ្ជើញលោកហ៊ូសាយជាជនជាតិអើគីមក យើងចង់ស្ដាប់យោបល់របស់គាត់ដែរ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ អាប់សាឡុមមានរាជឱង្ការថា៖ «ចូរហៅហ៊ូសាយជាពួកអើគីមក ដើម្បីយើងបានស្តាប់សេចក្ដីដែលគាត់ថាជាយ៉ាងណាដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអាប់សាឡំមមានបន្ទូលថា ចូរហៅហ៊ូសាយ ជាពួកអើគីមក ដើម្បីយើងបានស្តាប់សេចក្ដីដែលគាត់ថាជាយ៉ាងណាដែរ អាល់គីតាប ប៉ុន្តែ ស្តេចអាប់សាឡុមប្រាប់ថា៖ «ចូរទៅអញ្ជើញលោកហ៊ូសាយ ជាជនជាតិអើគីមក យើងចង់ស្តាប់យោបល់របស់គាត់ដែរ»។ |
មានគេទូលព្រះបាទដាវីឌថា លោកអហ៊ីថូផែលស្ថិតក្នុងចំណោមពួកក្បត់ជាមួយសម្ដេចអាប់សាឡុមដែរ។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ឱព្រះអម្ចាស់អើយ! សូមធ្វើឲ្យយោបល់ទាំងប៉ុន្មានរបស់អហ៊ីថូផែលប្រែជាឥតបានការ»។
ស្ដេចអាប់សាឡុម និងព្រឹទ្ធាចារ្យអ៊ីស្រាអែលទាំងអស់យល់ឃើញថា យោបល់នេះហាក់ដូចជាសមរម្យ។
កាលលោកហ៊ូសាយមកដល់ ស្ដេចអាប់សាឡុមរៀបរាប់អំពីយោបល់របស់លោកអហ៊ីថូផែល រួចស្ដេចសួរលោកថា៖ «តើយើងគួរធ្វើតាមយោបល់នេះ ឬមិនធ្វើ? បើលោកមានយោបល់ផ្សេង សូមមានប្រសាសន៍មក!»។
ស្ដេចមានរាជឱង្ការទៅពួកគេថា៖ «ប្រជាជនបានសុំឲ្យយើងសម្រាលនឹម ដែលបិតារបស់យើងបានដាក់លើពួកគេ។ តើអស់លោកមានយោបល់ដូចម្ដេច? តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្ដេចចំពោះប្រជាជននេះ?»។