ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 17:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​អាប់‌សា‌ឡុម និង​ពួក​អ៊ីស្រា‌អែល​បាន​បោះ​ទ័ព​នៅ​ស្រុក​កាឡាដ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចំណែក​ពួក​អ៊ីស្រា‌អែល និង​អាប់សា‌ឡុម​បាន​បោះ​ទ័ព​នៅ​ស្រុក​កាឡាត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចំណែក​ពួក​អ៊ីស្រាអែល នឹង​អាប់‌សា‌ឡំម គេ​បោះ​ទ័ព​នៅ​ស្រុក​កាឡាត។

សូមមើលជំពូក

អាល់គីតាប

ស្តេច​អាប់‌សា‌ឡុម និង​ពួក​អ៊ីស្រ‌អែល​បាន​បោះ​ទ័ព​នៅ​ស្រុក​កាឡាដ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 17:26
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​អាប់‌សា‌ឡុម​បាន​តែង‌តាំង​លោក​អម៉ា‌សា​ជា​មេ​បញ្ជា​ការ​កង‌ទ័ព ជំនួស​លោក​យ៉ូអាប់។ លោក​អម៉ា‌សា​ត្រូវ​ជា​កូន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ម្នាក់​ឈ្មោះ​លោក​យីត‌រ៉ា ដែល​យក​នាង​អប៊ី‌កែល​ជា​កូន​ស្រី​របស់​លោក​ណា‌ហាស និង​ជា​ប្អូន​ស្រី​របស់​អ្នក​ស្រី​សេរូយ៉ា​ដែល​ជា​ម្ដាយ​របស់​លោក​យ៉ូអាប់។


កាល​ព្រះ‌បាទ​ដាវីឌ​យាង​ដល់​ក្រុង​ម៉ាហា‌ណែម ស្ដេច​ជួប​នឹង​លោក​សូប៊ី ជា​កូន​របស់​លោក​ណា‌ហាស នៅ​ក្រុង​រ៉ាបា ជា​រាជ​ធានី​របស់​ជន‌ជាតិ​អាំម៉ូន និង​លោក​ម៉ា‌កៀរ ជា​កូន​របស់​លោក​អាំ‌មាល​នៅ​ឡូ‌ដេបា និង​លោក​បាស៊ី‌ឡាយ អ្នក​ភូមិ​រ៉ូគី‌លីម ក្នុង​ស្រុក​កាឡាដ។


ពល​ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ចេញ​ទៅ​ច្បាំង​នឹង​កង‌ទ័ព​អ៊ីស្រា‌អែល ហើយ​ការ​ប្រយុទ្ធ​ផ្ទុះ​ឡើង​រវាង​កង‌ទ័ព​ទាំង​ពីរ​នៅ​ក្នុង​ព្រៃ​អេប្រាអ៊ីម


ខ្ញុំ​បាន​ប្រគល់​ស្រុក​កាឡាដ​ទៅ​ឲ្យ​អំបូរ​ម៉ាគារ


កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដែល​ជា​កូន​ច្បង​របស់​លោក​យ៉ូសែប ក៏​បាន​ទទួល​ទឹក​ដី​មួយ​ចំណែក​ដែរ។ លោក​ម៉ាកៀរ ជា​កូន​ច្បង​របស់​លោក​ម៉ាណា‌សេ និង​ជា​ឪពុក​របស់​លោក​កាឡាដ បាន​ទទួល​ទឹក​ដី​ស្រុក​កាឡាដ និង​ស្រុក​បាសាន ដ្បិត​គាត់​ជា​អ្នក​ចម្បាំង​មួយ​រូប​ដ៏​ចំណាន។