២ សាំយូអែល 14:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ខ្ញុំម្ចាស់មកទូលរឿងនេះថ្វាយព្រះករុណាហើយ ព្រោះប្រជារាស្ត្របានធ្វើឲ្យខ្ញុំម្ចាស់ភ័យបារម្ភ។ ខ្ញុំម្ចាស់នឹកថា ប្រសិនបើខ្ញុំម្ចាស់មកទូលព្រះករុណា ស្ដេចប្រហែលជាធ្វើតាមពាក្យរបស់ខ្ញុំម្ចាស់ ដែលជាអ្នកបម្រើរបស់ព្រះករុណា។
សូមមើលជំពូក
ឥឡូវនេះ ដែលខ្ញុំម្ចាស់មកក្រាបទូលពាក្យទាំងនេះ ដល់ព្រះករុណា ជាព្រះអម្ចាស់នោះ គឺព្រោះប្រជាជនបានធ្វើឲ្យខ្ញុំម្ចាស់ភិតភ័យដូច្នេះ ខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ទ្រង់ បានសម្រេចនឹងមកទូលដល់ព្រះករុណា ដោយស្មានថា ប្រាកដជាទ្រង់នឹងធ្វើសម្រេចតាមពាក្យសំណូមរបស់ខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ទ្រង់ ជាមិនខាន
សូមមើលជំពូក
ឥឡូវនេះ ដែលខ្ញុំម្ចាស់មកក្រាបទូលពាក្យទាំងនេះ ដល់ព្រះករុណា ជាព្រះអម្ចាស់ នោះគឺពីព្រោះបណ្តាជនបានធ្វើឲ្យខ្ញុំម្ចាស់ភិតភ័យដូច្នេះ ខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ បានសំរេចនឹងមកទូលដល់ព្រះករុណា ដោយស្មានថា ប្រាកដជាទ្រង់នឹងធ្វើសំរេចតាមពាក្យសំណូមរបស់ខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ ជាមិនខាន
សូមមើលជំពូក
ខ្ញុំមកជម្រាបរឿងនេះជូនស្តេចហើយ ព្រោះប្រជារាស្ត្របានធ្វើឲ្យខ្ញុំភ័យបារម្ភ។ ខ្ញុំនឹកថា ប្រសិនបើខ្ញុំមកជម្រាបស្តេច ប្រហែលជាស្តេចធ្វើតាមពាក្យរបស់ខ្ញុំ ដែលជាអ្នកបម្រើរបស់ស្តេច។
សូមមើលជំពូក