Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 14:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឥឡូវ​នេះ ដែល​ខ្ញុំ​ម្ចាស់​មក​ក្រាប​ទូល​ពាក្យ​ទាំង​នេះ ដល់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ នោះ​គឺ​ពី​ព្រោះ​បណ្តាជន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ម្ចាស់​ភិត‌ភ័យ​ដូច្នេះ ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់ បាន​សំរេច​នឹង​មក​ទូល​ដល់​ព្រះ‌ករុណា ដោយ​ស្មាន​ថា ប្រាកដ​ជា​ទ្រង់​នឹង​ធ្វើ​សំរេច​តាម​ពាក្យ​សំណូម​របស់​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់ ជា​មិន​ខាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ឥឡូវ​នេះ ដែល​ខ្ញុំ​ម្ចាស់​មក​ក្រាប​ទូល​ពាក្យ​ទាំង​នេះ ដល់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នោះ គឺ​ព្រោះ​ប្រជាជន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ម្ចាស់​ភិត‌ភ័យ​ដូច្នេះ ខ្ញុំ​ម្ចាស់​ជា​អ្នក​បម្រើ​របស់​ទ្រង់ បាន​សម្រេច​នឹង​មក​ទូល​ដល់​ព្រះ‌ករុណា ដោយ​ស្មាន​ថា ប្រាកដ​ជា​ទ្រង់​នឹង​ធ្វើ​សម្រេច​តាម​ពាក្យ​សំណូម​របស់​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ទ្រង់ ជា​មិន​ខាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ខ្ញុំ​ម្ចាស់​មក​ទូល​រឿង​នេះ​ថ្វាយ​ព្រះ‌ករុណា​ហើយ ព្រោះ​ប្រជា‌រាស្ត្រ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ម្ចាស់​ភ័យ​បារម្ភ។ ខ្ញុំ​ម្ចាស់​នឹក​ថា ប្រសិន​បើ​ខ្ញុំ​ម្ចាស់​មក​ទូល​ព្រះ‌ករុណា ស្ដេច​ប្រហែល​ជា​ធ្វើ​តាម​ពាក្យ​របស់​ខ្ញុំ​ម្ចាស់ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ខ្ញុំ​មក​ជម្រាប​រឿង​នេះ​ជូន​ស្តេច​ហើយ ព្រោះ​ប្រជា‌រាស្ត្រ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​បារម្ភ។ ខ្ញុំ​នឹក​ថា ប្រសិន​បើ​ខ្ញុំ​មក​ជម្រាប​ស្តេច ប្រហែល​ជា​ស្តេច​ធ្វើ​តាម​ពាក្យ​របស់​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​របស់​ស្តេច។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 14:15
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​យើង​រាល់​គ្នា​ត្រូវ​តែ​ស្លាប់​ជា​មិន​ខាន ហើយ​យើង​រាល់​គ្នា​ក៏​ដូច​ជា​ទឹក​ដែល​កំពប់​ខ្ចាយ​ទៅ​លើ​ដី នឹង​ប្រមូល​មក​វិញ​មិន​បាន​ឡើយ ឯ​ព្រះ‌ទ្រង់​មិន​កាត់​ជីវិត​ចេញ​ទេ គឺ​ទ្រង់​បង្កើត​ផ្លូវ​ណា​មួយ ដើម្បី​ឲ្យ​អ្នក​ដែល​ត្រូវ​និរទេស មិន​ត្រូវ​កាត់​ចេញ​ពី​ទ្រង់​នៅ​ជា​ដរាប​វិញ


ដ្បិត​មុខ​ជា​ទ្រង់​នឹង​ស្តាប់​តាម ដើម្បី​នឹង​ប្រោស​ឲ្យ​អ្នក​បំរើ​ទ្រង់​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស ដែល​ចង់​បំផ្លាញ​ទាំង​ខ្ញុំ​ម្ចាស់ នឹង​កូន​ខ្ញុំ​ម្ចាស់ឲ្យ​បាត់​ពី​មរដក​នៃ​ព្រះ​ទៅ​ផង


បើ​សិន​ជា​សេចក្ដី​វេទនា​ណា​នាំ​ឲ្យ​ស្លាប់​ភ្លាម នោះ​ទ្រង់​នឹង​សើច​ឡក ដល់​សេចក្ដី​ល្បង​ល​របស់​មនុស្ស​ឥត​ទោស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម