រីឯកូនចៅរបស់ស៊ីបៀនមានឈ្មោះ អៃយ៉ា និងអណា គឺលោកអណានេះហើយដែលបានរកឃើញប្រភពទឹកនៅវាលរហោស្ថាន ក្នុងពេលដែលគាត់កំពុងតែឃ្វាលលារបស់លោកស៊ីបៀន ជាឪពុក។
២ សាំយូអែល 13:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកបម្រើធ្វើតាមបញ្ជារបស់សម្ដេចអាប់សាឡុម ហើយសម្លាប់សម្ដេចអាំណូន។ បុត្រឯទៀតៗរបស់ព្រះបាទដាវីឌឃើញដូច្នោះ ក៏នាំគ្នាក្រោកឡើង ហើយជិះលារៀងៗខ្លួនរត់ចេញទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកបម្រើរបស់អាប់សាឡុមក៏ធ្វើដល់អាំណូនតាមបង្គាប់របស់ចៅហ្វាយខ្លួន រួចពួកបុត្រាស្តេចគ្រប់អង្គក៏ក្រោកឡើង ជិះលាកាត់រៀងអង្គរត់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកបំរើរបស់អាប់សាឡំម ក៏ធ្វើដល់អាំណូនតាមបង្គាប់របស់ចៅហ្វាយខ្លួន រួចពួកបុត្រាស្តេចគ្រប់អង្គក៏ក្រោកឡើង ជិះលាកាត់រៀងអង្គរត់ទៅ។ អាល់គីតាប ពួកអ្នកបម្រើធ្វើតាមបញ្ជារបស់សម្តេចអាប់សាឡុម ហើយសម្លាប់សម្តេចអាំណូន។ កូនឯទៀតៗរបស់ស្តេចមើលឃើញដូច្នោះ ក៏នាំគ្នាក្រោកឡើង ហើយជិះលារៀងៗខ្លួនរត់ចេញទៅ។ |
រីឯកូនចៅរបស់ស៊ីបៀនមានឈ្មោះ អៃយ៉ា និងអណា គឺលោកអណានេះហើយដែលបានរកឃើញប្រភពទឹកនៅវាលរហោស្ថាន ក្នុងពេលដែលគាត់កំពុងតែឃ្វាលលារបស់លោកស៊ីបៀន ជាឪពុក។
ហេតុនេះហើយបានជានៅក្នុងគ្រួសាររបស់អ្នកតែងតែមានមនុស្សស្លាប់ដោយមុខដាវជានិច្ច ព្រោះអ្នកបានមើលងាយយើង ដោយយកប្រពន្ធរបស់អ៊ូរី ជាជនជាតិហេត មកធ្វើជាប្រពន្ធរបស់ខ្លួន”។
បុត្រទាំងនោះកំពុងតែយាងមកតាមផ្លូវ ព្រះបាទដាវីឌទទួលដំណឹងថា សម្ដេចអាប់សាឡុមបានសម្លាប់បុត្រាទាំងអស់របស់ស្ដេច គ្មានសល់មួយអង្គណាសោះឡើយ។
ខ្ញុំម្ចាស់មានកូនប្រុសពីរនាក់ ពួកវាឈ្លោះប្រកែកគ្នានៅឯស្រែ ហើយម្នាក់បានវាយម្នាក់ទៀតស្លាប់ ព្រោះគ្មាននរណាឃាត់គេទាំងពីរឡើយ។
ពេលកំពុងជិះលា ស្ដេចអាប់សាឡុមបានជួបប្រទះនឹងកងទ័ពរបស់ព្រះបាទដាវីឌ។ លាដើរកាត់ក្រោមដើមឈើធំមួយ ដែលមានមែកសាខា ស្រាប់តែព្រះកេសារបស់ស្ដេចអាប់សាឡុមទាក់ជាប់នឹងមែកឈើ លាដើរទៅមុខទៀត ទុកឲ្យស្ដេចអាប់សាឡុមនៅព្យួរផុតជើងពីដី។
ព្រះរាជាមានរាជឱង្ការថា៖ «សូមប្រមូលរាជបម្រើរបស់យើងមក ហើយលើកសាឡូម៉ូន ជាបុត្រយើង ឲ្យឡើងជិះលារបស់យើង រួចដង្ហែទៅប្រភពទឹកគីហុន។
លោកបូជាចារ្យសាដុក ព្យាការីណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពួកពេលេធីម នាំគ្នាលើកសម្ដេចសាឡូម៉ូន ឲ្យឡើងគង់លើខ្នងលារបស់ព្រះបាទដាវីឌ ហើយដង្ហែទៅកាន់ប្រភពទឹកគីហុន។
កាលណាចៅហ្វាយចូលចិត្តស្ដាប់ពាក្យភូតភរ កូនចៅនឹងក្លាយទៅជាមនុស្សអាក្រក់ទាំងអស់គ្នា។
ចូរប្រតិបត្តិតាមច្បាប់របស់យើង។ មិនត្រូវយកសត្វពីរប្រភេទខុសគ្នា មកបង្កាត់គ្នាឡើយ។ នៅក្នុងស្រែរបស់អ្នក ក៏មិនត្រូវយកពូជស្រូវពីរប្រភេទមកព្រោះជាមួយគ្នាដែរ។ កុំស្លៀកសម្លៀកបំពាក់ដែលត្បាញដោយអំបោះពីរប្រភេទខុសគ្នា។
ពួកគេពូកែប្រព្រឹត្តអំពើអាក្រក់ណាស់ ទាំងមេដឹកនាំ ទាំងចៅក្រម នាំគ្នាស៊ីសំណូក។ អ្នកធំមានចិត្តលោភលន់ ហើយឃុបឃិតគ្នា ប្រព្រឹត្តតាមបំណងរបស់ខ្លួន។