ព្រះនាងប្រកែកថា៖ «ទេ! ម្ចាស់បងបណ្ដេញខ្ញុំម្ចាស់ដូច្នេះ អាក្រក់ជាងអំពើដែលម្ចាស់បងទើបនឹងប្រព្រឹត្តមកលើរូបខ្ញុំម្ចាស់នោះទៅទៀត!»។ ប៉ុន្តែ សម្ដេចអាំណូនមិនព្រមស្ដាប់នាងទេ
២ សាំយូអែល 13:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចហៅក្មេងបម្រើម្នាក់មក បង្គាប់ថា៖ «ចូរដេញស្រីនេះចេញពីមុខយើងទៅ ហើយខ្ទាស់ទ្វារឲ្យជិត»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អាំណូនក៏ហៅក្មេងបម្រើម្នាក់មកប្រាប់ថា៖ «ចូរយកស្រីនេះចេញទៅ រួចខ្ទាស់ទ្វារឲ្យជិត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ហៅអ្នកដែលតែងបំរើទ្រង់មកប្រាប់ថា ចូរយកស្រីនេះចេញទៅ រួចបិទទ្វារដាក់រនុកផង អាល់គីតាប សម្តេចហៅក្មេងបម្រើម្នាក់មកបង្គាប់ថា៖ «ចូរដេញស្រីនេះចេញពីមុខយើងទៅ ហើយខ្ទាស់ទ្វារឲ្យជិត»។ |
ព្រះនាងប្រកែកថា៖ «ទេ! ម្ចាស់បងបណ្ដេញខ្ញុំម្ចាស់ដូច្នេះ អាក្រក់ជាងអំពើដែលម្ចាស់បងទើបនឹងប្រព្រឹត្តមកលើរូបខ្ញុំម្ចាស់នោះទៅទៀត!»។ ប៉ុន្តែ សម្ដេចអាំណូនមិនព្រមស្ដាប់នាងទេ
ក្មេងបម្រើរបស់សម្ដេចអាំណូនក៏ដេញនាងចេញទៅក្រៅ រួចខ្ទាស់ទ្វារជិត។ ព្រះនាងតាម៉ារពាក់អាវយ៉ាងល្អប្រណីត ដូចបុត្រីរបស់ស្ដេចនានាតែងពាក់ពេលនៅក្រមុំ។